តិចអត់ដឹង! ធនាគារជាតិបានផ្អាកមិនឲ្យធនាគារ២នេះផ្ដល់សេវាធនាគារថ្មី រួមទាំងការទទួលប្រាក់បញ្ញើនិងផ្ដល់កម្ចីទៀតទេ!
Toeuy Hong•MAY 11 2026•32.5 K views

នៅក្នុងឆ្នាំ២០២៦នេះ មានធនាគារក្នុងស្រុកចំនួន២ដែលត្រូវបានធនាគារជាតិនៃកម្ពុជាផ្អាកមិនឲ្យផ្ដល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើនិងផ្ដល់ប្រាក់កម្ចីហើយធនាគារទាំងនេះគឺមានធនាគារPrince និងធនាគារ Panda Commercial Bank។ 

 

បើយោងតាមសេចក្ដីប្រកាសរបស់ធនាគជាតិកាលពីខែកុម្ភៈឆ្នាំ២០២៦បានឲ្យដឹងថាស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ Panda Commercial Bank បានធ្លាក់ចុះបន្តបន្ទាប់ដែលនឹងឈានដល់រកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារទៀត។ ដូច្នេះធនាគារជាតិសម្រេចឲ្យក្រុមហ៊ុន Morisonkak MKA audit accounting ធ្វើជាអភិបាលបណ្ដោះអាសន្ន និងជាអ្នកជម្រះបញ្ជីធនាគារ Panda Commercial Bank។

 

ធនាគារជាតិក៏បានបញ្ជាក់ផងដែរថា ធនាគារ Panda Commercial Bank ត្រូវបានផ្អាកមិនផ្ដល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើនិងផ្ដល់ឥណទានផងដែរ។

 

ចំណែកធនាគារ Prince ក៏ដូចគ្នាដែរ ពោលគឺកាលពីអំឡុងខែមករាឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជាបានតែងតាំងក្រុមហ៊ុន Morisonkak MKA audit accounting ធ្វើជាអ្នកជម្រះបញ្ជីធនាគារ Prince។ លើសពីនេះ ធនាគារជាតិក៏បានបញ្ជាក់ផងដែរថាធនាគារ Prince ត្រូវបានផ្អាកមិនឲ្យផ្ដល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើនិងផ្ដល់ឥណទានផងដែរ។

 

សូមបញ្ជាក់ផងដែរថាក្រៅពីធនាគារ២នេះក៏មានគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ចំនួន២ទៀតដែលក្នុងឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាបណ្ណ ហើយគ្រឹះស្ថានទាំង២នេះមានគ្រឹះស្ថានទូទាត់សងប្រាក់ H-Pay SERVICE PLC និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia