អបអរសាទរ! សាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសសម្ពោធទីតាំងថ្មីនៅភាគខាងកើតរាជធានីភ្នំពេញ
Bunthoeun KoemFEBRUARY 15 2024972 views

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រកាសសម្ពោធសាខាថ្មី ដែលមានទីតាំងស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ។ ដោយកម្មវិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

194

 

សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធខាងលើ គឺបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ​សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ ទីតាំងថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦ហិកតា មានទីតាំងស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១កន្លងមក។ ដំណើរ​ការ​រៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុប​ចំនួនជាង៦លានដុល្លារ។

 

ក្រៅពីការសម្ពោធទីតាំងថ្មី នៅពេលជាមួយគ្នានេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងក៏បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីរបស់ខ្លួនចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។

 

197

 

សូមជម្រាបថា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៣ ជា​វិទ្យាស្ថាន​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច ហើយនៅ​ក្នុង​ឆ្នាំ ២០០៤ ក៏ត្រូវ​បាន​ផ្លាស់​ទៅ​ជា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (National University of Management (NUM)​)​រហូតមកដល់ពេលបច្ចុប្បន្ន ដែលសាខាដំបូងគឺស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

 

195

196

 

423568539 3063714683762622 6569669159267692576 N

កម្មវិធីសម្ពោធសៀវភៅ «ច្រវាក់ប្រាក់ខែ» ប្រធានបទ៖ “ផ្លូវបង្កើតចំណូលច្រើនច្រកពីលើប្រាក់ខែ” 🎯មាតិកាកម្មវិធី ✅ រូបមន្តបុគ្គលិកឆ្នើម [លោកស្រី យូ បូរី] ✅ ក្បួនធ្វើការសម្រេចក្ដីស្រមៃ [អ្នកនិពន្ធ កាន់ ដារ៉ា] ✅ បុគ្គលិកផ្នត់គំនិតថៅកែ [ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ] ✅ បំប្លែងជំនាញចេញជាលុយច្រើនច្រក [លោក សំ កុសល] ——————————————————————————— 👉 អត្ថប្រយោជន៍កម្មវិធីសម្ពោធសៀវភៅ «ច្រវាក់ប្រាក់ខែ» ✅ ជួយឱ្យអ្នកដឹងច្បាស់ថាសមត្ថភាពខ្លួនឯងនៅកម្រិតណា ✅ បង្ហាញវិថីឆ្នើមក្លាយជាបុគ្គលិកជួរមុខចំណូលខ្ពស់ ✅ ដឹងច្បាស់ពីគោលដៅជីវិត រស់ក្នុងក្ដីស្រមៃ លែងស្អប់ការងារ ✅ ដឹងក្បួនដោះស្រាយបញ្ហា ប្រាក់ខែចាយមិនគ្រប់ ✅ ចេះបំប្លែងជំនាញតែមួយចេញជាលុយច្រើនច្រក «ពីថ្ងៃនេះទៅកុំធ្វើការគ្មានគោលដៅ កុំរស់នៅខ្វះក្ដីស្រមៃ ឈប់បណ្ដោយឱ្យមានចំណូលតែមួយច្រក» ———————————————————— 👉ថ្ងៃទី 24 ខែកុម្ភះ ឆ្នាំ 2024 📍 ទីតាំង៖ CKCC 🕛️️️️ ម៉ោង៖ 8 ព្រឹកដល់ 12ថ្ងៃត្រង់ តម្លៃចូលរួម ១៥$/នាក់ ទំនាក់ទំនងចុះឈ្មោះ https://t.me/nunaHC24

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia