ទីតាំងធ្វើប័ណ្ណ ប.ស.ស. ថ្មី១ទៀតនៅភ្នំពេញ នឹងបើកដំណើរការចាប់ពីថ្ងៃទី១៧ ខែសីហា តទៅ
Bunthoeun KoemAUGUST 15 20243.9 K views

បេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាខាថ្មី នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON MALL Sen Sok City) ជាន់ទី២ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដើម្បីបង្កភាពងាយស្រួលដល់សមាជិក ប.ស.ស. និងសាធារណជនទូទៅ មកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស និងដាក់ឯកសារស្នើសុំ ទូទាត់សំណង ប.ស.ស. ជាដើម។ នេះបើយោងតាមសេចក្ដីជូនដំណឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១៣ ខែសីហា។

38e99573 E1c8 42cf 85b7 1c58fa24ff21

ក្នុងសេចក្ដីជូនដំណឹងដដែលបានទៀតបញ្ជាក់ថា  ដើម្បីអបអរពិធីខាងលើ ក្រសួងនឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាធីពរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)រាជធានីភ្នំពេញ សហគសហព័ន្ធសិស្ស និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមាន ការចូលរួមគាំទ្រដោយក្រុមហ៊ុន អ៉ីអន ម៉លយបូឌា) ខូអិលធីឌី និងក្រុមហ៊ុនធំៗចំនួន ២០ ដោយផ្តល់ឱកាសការងារជាង ៥ ០០០កន្លែង ដែលយុវជន សិស្ស និស្សិត អ្នកស្វែងរកការងារ អាចមកដាក់ពាក្យ និងសម្ភាសន៍ដោយផ្ទាល់ផងដរ។

ពិព័រណ៍ការងារនេះ នឹងមានការតាំងបង្ហាញអំពីព័ត៌មានតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសអាហារូបករណ៍ និង កម្មសិក្សាការងារ ពីសហគ្រាស ក្រុមហ៊ុនដែលជាដៃគូសហការ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ព្រមទាំងបានវេទិកាចែករំលែកចំណេះដឹងសម្រាប់ត្រៀបខ្លួនចូលទីផ្សារការងារ៕

Feat Img 210521 4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia