ដំណឹងល្អ! ផ្លូវជាតិប្រវែងជិត ២០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដ ៣ នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ
Bunthoeun Koem•OCTOBER 1 2026•922 views

ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្ដចំនួន ៣ គឺ៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ និងខេត្ដកោះកុង បានបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦។ ដោយពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

Img 2952

 

ផ្លូវវជាតិលេខ១០នេះ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងជាង ៣២គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ៦៧គីឡូម៉ែត្រ។

 

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៦៦ខែ ដោយបើកការដ្ឋានសាងសង់ដំណាលនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៥។ ផ្លូវនេះ ទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងមានក្រុមហ៊ុនក្វាងចូវវ៉ានអាន ទទួលបន្ទុកលើកិច្ចការបច្ចេកទេស៕

 

Img 2963

Img 2962

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia