កំណាត់ផ្លូវជាតិលេខ៧ តភ្ជាប់ខេត្ដ ២ នេះ នឹងត្រូវសាងសង់ថ្មីមានប្រវែងជិត ១០០ គីឡូម៉ែត្រ
Bunthoeun KoemJULY 2 2026975 views

ការធ្វើដំណើរនឹងកាន់តែមានភាពងាយស្រួល ខណៈរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការសាងសង់កំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ដែលតភ្ជាប់ខេត្ដចំនួន ២ គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ខណៈគម្រោងផ្លូវនេះសាងសង់ឡើងក្រោមក្របខ័ណ្ឌជំនួយឥតសំណងពីរដ្ឋាភិបាលចិន។

 

735945403 4529163890737945 8688575853226167837 N

 

ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការជំរុញការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការ និង ឯកឧត្តមអនុរដ្ឋលេខាធិការ ជានាយករងគម្រោង ឯកឧត្តមអគ្គនាយក ជាប្រធានគ្រប់គ្រងគម្រោង សមាជិកគម្រោង និងតំណាងក្រុមហ៊ុន CPMC

 

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ ពិភាក្សាលើផែនការអនុវត្តការងារសិក្សាលម្អិត ក្នុងគោលដៅជំរុញគម្រោងនេះឱ្យដំណើរការទៅឆាប់រហ័ស ដើម្បីអាចបន្ដទៅនីតិវិធីលទ្ធកម្មក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់។

 

សូមជម្រាបថា​ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ (ភាគខាងជើង) នេះប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ ចាប់ពីចំណុចភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ)៕

 

333315637 948921489808452 2723524342563941853 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia