ស្ងាត់ៗ គម្រោងផ្លូវជាតិ ១ ខ្សែប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់តំបន់ ២ នេះសម្រេចការសាងសង់ជាង៣០%
Srey NuthSEPTEMBER 1 2023637 views

គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ កំណាត់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីទីរួមខេត្តកោះកុង រហូតមកដល់ចំណុចស្រែអំបិល សម្រេចការសាងសង់បាន ជាង៣៥ ភាគរយហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន។

 

យោងតាម គណ:ប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យគុណភា​ព​ និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ កាលពីថ្ងៃទី ៣១ សីហា ២០២៣ ក្នុងគោលបំណង ធ្វើការតាមដានការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។

371311769 619196327058032 5253151402527545990 N

គណ:ប្រតិភូចុះត្រួតពិនិត្យរួមលេីកទី៣នេះ ដឹកនាំដោយ ឯកឧត្តមសូរ វ៉ិចទ័រ រដ្ឋលេខាធិការ   ក្រសួងសាធារណការ​ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។

 

ជាលទ្ធផល គិតត្រឹមថ្ងៃទី៣១ ខែសីហា នេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។ ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរលឹកដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់ តាមផែនការដែលបានស្នើសុំ។

373331207 619196520391346 4831316236048193113 N

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ  ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០មផងដែរ។​

 

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវខាងលើនេះគឺាំជាមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ ប្រមាណ៨៧,៤៣៤លានដុល្លាអាមេរិក មានរយះពេលសាងសង់៣២ខែ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ហើយគិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ការងារសាង សង់សម្រេចបានប្រមាណ៣៥ ភាគរយហើ៕

373531882 619196830391315 2225029824601261680 N

374567067 619196253724706 5948492691083550157 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia