ប្រែហើយ! ផ្លូវជាតិលេខ៤ រំពឹងនឹងបញ្ចប់សព្វគ្រប់នៅឆ្នាំ២០២៥ ខណៈផ្នែកសំខាន់មួយចំនួនត្រូវបានសាងសង់រួចរាល់
Bunthoeun KoemFEBRUARY 12 2024945 views

ដើម្បីសម្រួលដល់ការធ្វើចរាចរឲ្យកាន់តែធំទូលាយ និងមានភាពងាយស្រួលជាងមុន កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដោយពង្រីកពី ២ គន្លងទៅ៤ ឬពី ៧ ម៉ែត្រ ទៅដល់ ១០ ម៉ែត្រឯណោះ។ ខណៈគម្រោងនេះត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ការសាងសង់ចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៥។

 

យោងតាមការបញ្ជាក់ពីក្រសួងធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ នេះគឺមានប្រវែង ១៩៧ គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង ដែលមានក្រាលកៅស៊ូ AC ។

 

332359949 504277711905191 3982034492893316080 N

 

បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ ត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤។ ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

 

សូមជម្រាបផងដែរថា ការសាងសង់ និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ ៤ នេះ គឺចំណាយថវិកាសរុប ១១០ លានដុល្លារ ដែលរាជរដ្ឋាភិបាលទទួលបានកម្ចីសម្បទាន ពីធនាគារពិភពលោក៕

 

332898453 1259537437965668 5847345714101695425 N

5c008ff5 Aff3 4a87 9e3c 767d2551401c

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia