ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៥ «ព្រែកក្តាម-ធ្លាម្អម» ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរហើយ
Bunthoeun KoemJANUARY 8 20235.3 K views

ជាដំណឹងរីករាយសម្រាប់អ្នកធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៥ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង ខណៈមន្ទីរសាធារណការ​ និងដឹងជញ្ជូនខេត្ដ បានសម្រេចឲ្យមានការបើកចរាចរយានជំនិះទាំងសងខាងផ្លូវហើយ។

យោងតាមការចុះផ្សាយពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ឆ្នាំង បញ្ជាក់ថា «កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះតទៅ»។

សូមជម្រាបផងដែរថា គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្ដាមទៅកាន់ធ្លាម្អមនេះ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ បានធ្វើការពង្រីកពី ២ គន្លងទៅ ៤ គន្លង(២គន្លងទៅ ២គន្លងមក)។ ដោយគម្រោងនេះបានចំណាយថវិកាប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន៕

អត្ថបទ៖ កឹម ប៊ុនធឿន

321693332 615379423923656 3114008337100723516 N

242895780 1800615910122741 8348646235788122124 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia