គម្រោងផ្លូវជាតិថ្មីប្រវែងជាង ១០០ គីឡូម៉ែត្រ នឹងត្រូវសាងសង់ឆ្លងកាត់ខេត្ដ ៣ នេះ
Bunthoeun KoemMAY 5 20267.9 K views

រាជរដ្ឋាភិបាល នឹងធ្វើការសាងសង់កំណាត់ផ្លូវជាតិលេខ៨ ចាប់ពីចំណុចស្ពានព្រែកតាមមាក់ រហូតដល់ស្រុកពញ្ញាក្រែក ដែលឆ្លងកាត់ខេត្ដចំនួន ៣ គឺខេត្ដកណ្ដាល ត្បូងឃ្មុំ និងព្រៃវែង។ ខណៈគម្រោងនេះសាងសង់ឡើងក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

 

322001872 1228048034448397 3788855966624126492 N

 

ក្នុងនោះដែរ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង (Project Management Unit - PMU) សម្រាប់ការសាងសង់ផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ដែលជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមគម្រោងក្នុងដំណាក់កាលសិក្សាបច្ចេកទេស និងត្រៀមរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៨ ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវ និងបង្កើនសក្តានុពលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភូមិភាគឦសាន។

 

686491251 1288695976774727 2304524918158833890 N

 

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៨ នេះមានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ខេត្តកណ្ដាល និងខេត្តព្រៃវែង៕

 

322195229 896239331400414 5976270133039561823 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia