ច្បាស់ការ! កំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាមដែលពង្រីក៤គន្លង នឹងបើកការដ្ឋាននៅខែវិច្ឆិកា
Bunthoeun KoemFEBRUARY 25 20234.4 K views

គម្រោងពង្រីក និងលើកកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ ដែលពង្រីកពី ២ គន្លងទៅ ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម និងចាប់ផ្តើមសាង់សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន។

333258089 5682625831846169 2979000928984047418 N

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋលេខាធិការខាងលើត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំដោះស្រាយការងារផលប៉ះពាល់ នៃគម្រោងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងភាគីក្រុមហ៊ុនសាងសង់ រួមជាមួយមន្ត្រី អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀតកាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។

គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

សូមជម្រាបផងដែរថា ការពង្រីកកំណាត់ផ្លូវជាតិលេខ ៧ នេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ កឹម ប៊ុនធឿន

2 Bbfe D9 C 6087 4 F E6 96 C0 A3 B3 A00

Fa B14627 4 B79 4519 8 Cdb 66347 A0

19874 Edf 70 Bb 4668 B50 a 8 C C51 F3

D7188622 B834 4 B14 84 Ba 27 Ed E0 B

19874 Edf 70 Bb 4668 B50 a 8 C C51 F3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia