រាជរដ្ឋាភិបាលគ្រោងសាងសង់ផ្លូវជាតិប្រវែង ១១៧ គីឡូម៉ែត្រ តភ្ជាប់ខេត្ដ ២ នេះ
Bunthoeun KoemJANUARY 3 2023771 views

នាពេលថ្មីៗនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ​និងដឹកជញ្ញូន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការសាងសង់ផ្លូវជាតិលេខ ៦០B ដែលមានប្រវែង ១១៧ គីឡូម៉ែត្រតភ្ជាប់ខេត្ដក្រចេះ នឹងកំពង់ធំ ខណៈបច្ចុប្បន្នទើបនឹងបានបើការដ្ឋានសាងសង់ផ្លូវ និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្ដក្រចេះ។

ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋាសាងសង់ផ្លូវ និងស្ពានឆ្លងទន្លេមេគង្គខេត្ដក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រោយពីសាងសង់ផ្លូវ និងស្ពាន យើងនឹងគ្រោងសាងសង់ផ្លូវ ៦០B ដើម្បីតភ្ជាប់ទៅដល់កំពង់ធំតែម្ដង​ នៅកំពង់ថ្មប្រវែង ១១៧ គីឡូម៉ែត្រ។ បច្ចុប្បន្នបានត្រឹមស្ពាន និងផ្លូវ ១៥ គីឡូម៉ែត្រ ប៉ុន្ដែបន្ដិចទៀត សាងសង់ទៅដល់កំពង់ធំតែម្ដង»

នៅក្នុងឱកាសនោះឯកឧត្ដមក៏បានលើកឡើងផងដែរថា ចំពោះផ្លូវជាតិលេខ ៧៣ ពីព្រះធាតុឡើងមកព្រំប្រទល់ខេត្ដក្រចេះនេះ នឹងបើកការដ្ឋានពង្រឹងគុណភាពឡើងវិញមុនចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។ ក្នុងនោះផ្លូវជាតិលេខ៧ មុនចូលមកដល់ខេត្ដក្រចេះប្រវែង ៣០ គីឡូម៉ែត្រដែលនៅសេសសល់ក៏នឹងត្រូវបើកការដ្ឋានស្ដាឡើងវិញនៅមុនចូលឆ្នាំខ្មែរខាងមុខផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia