ដំណឹងល្អ! ខែមិថុនាខាងមុខ កំណាត់ផ្លូវជាតិលេខ៥ តភ្ជាប់តំបន់២នេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
Bunthoeun KoemMARCH 20 20234.5 K views

នៅដើម ឬពាក់កណ្ដាល់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ គម្រោងសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាលចាប់ផ្ដើមពីធ្លាម្អមមកដល់ខេត្ដបាត់ដំបង នឹងត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន នាពេលថ្មីៗនេះ។

502

ថ្លែងនៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះថា «ឡើងពីធ្លាម្អមឡើងមកបាត់ដំបង យើងក៏សង្ឃឹមថាដើម ឬពាក់កណ្ដាលខែ ៦ នឹងចប់សព្វគ្រប់។ យើងខ្ញុំកំពុងជំរុញអ្នកសាងសង់ធ្វើឲ្យបានចប់ដើម្បីខ្ញុំធ្វើលិខិតស្នើសុំគោរពអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញលោកមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»

សូមជម្រាបផងដែរថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីធ្លាម្អមដល់បាត់ដំបងនេះ មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ត្រូវបានសាងសង់ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូប្រភេទ AC កម្រាស១៥ សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល ខណៈគម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបចំនួន១៦១,៩០លានដុល្លារ៕

អត្ថបទ៖ កឹម ហ៊ុនធឿន

115 E6 E29 A9 Ba 4 C1 F 87 C1 A86 D27252 C5 C

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia