គម្រោងផ្លូវជាតិលេខ៤៨ នឹងត្រូវបន្ថែមពេលសាងសង់១២ខែទៀត ខណៈបច្ចុប្បន្នសម្រេចបានជាង ២៥%
Bunthoeun KoemMAY 16 20231.1 K views

ចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់រហូតមកដល់ខែមេសា ឆ្នាំ២០២៣ នេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុងសម្រេចការសាងសង់បានជាង ២៥ភាគរយហើយ ខណៈគម្រោងនេះនឹងត្រូវបន្ថែមពេលវេលាសម្រាប់ការសាងសង់បន្ថែមទៀតផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ដកោះកុង។

344744627 593653102547047 1559085584541112561 N

យោងតាមការការចុះផ្សាយពីហ្វេសប៊ុកផេកផ្លូវការរបស់លោកជំទាវអភិបាលខេត្ដបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ លោកជំទាវ បានចុះត្រួតពិនិត្យការសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ ចំនួន៤ចំណុច ដូចជា÷

-ចំណុចទី១ ចាប់ពីឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ផ្លូវដើរសាធារណៈ

-ចំណុចទី២ គីឡូម៉ែត្រ៦០ តំបន់ទំនប់ទឹកខ្ពស់

-ចំណុចទី៣ គីឡូម៉ែត្រ១២០ តំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប។

-ចំណុចទី៤ គីឡូម៉ែត្រ១៤២ តំបន់ដែលមាន ៤គន្លងសម្រាប់យានយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យានយន្ត បានចំនួន៥កន្លែង។

ក្នុងនោះតាមការបញ្ជាក់របស់លោកជំទាវ «គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចបាន២៥.៥៧% ។ រយៈពេលសាងសង់នឹងត្រូវបន្ថែមពេល១២ខែទៀត ពីលើកាលកំណត់បញ្ចប់»។

គួរជម្រាបផងដែរថា គម្រោងសាងសង់ផ្លូវជាតិខាងលើនេះ បើកការដ្ឋានសាងសង់តាំងពីថ្ងៃទី៣ ខែកមរា ឆ្នាំ២០២២។ គម្រោងផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture ខណៈផ្លូវលនេះត្រូវបែងចែកជា២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) កម្រាស់ ០៧សង់ទីម៉ែត្រ រួមជាមួយបេតុងសរសៃដែក ដែលនឹងប្រើប្រាស់ត្រង់ផ្លូវប្រសព្វចំនួន៥ទីតាំង គ្រោងចំណាយថិវិកាសាងសង់ ៧៨ លានដុលារ៕

346977573 2245831772283637 5596299128029297960 N

344848394 2031322670544335 6299408522366863763 N

អត្ថបទដោយ៖ ឌឿក​ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia