ដំណឹងល្អ! ពេលនេះគម្រោងផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ទៅភ្នំបូកគោ បញ្ចប់ការឈូសឆាយ១០០%
Bunthoeun KoemAPRIL 4 20231.4 K views

គិតចាប់ពីថ្ងៃចាប់ផ្ដើ​មរហូតដល់បច្ចុប្បន្នគម្រោងផ្លូវថ្មី១ខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ បញ្ចាប់ការឈូសឆាយ១០០ភាគរយហើយ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ សុខាអចលនទ្រព្យ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។​

តាមការបញ្ជាក់ពី សុខាអចលនទ្រព្យ បានសរសេរថា "កាលពីព្រឹកថ្ងៃទី១ ខែមេសានេះ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន  បានអញ្ជើញចុះត្រួតពិនិត្យ ផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ មានប្រវែងសរុប៦១គីឡូម៉ែត្រ ដែលនៅពេលនេះបានឈូសឆាយរួចរាល់ជាស្ថាពរ"។

339128282 136248899403802 2687535560790537800 N

សូមជម្រាបថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ នេះ​ មានប្រវែងសរុប៦១ គីឡូម៉ែត្រ​ ត្រូវ​បាន​រាជរដ្ឋាភិបាល ​សម្រេច​​កាល​ពី​ដើម​ឆ្នាំ​២០២២ ឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​សហការ​ជាមួយ​អ្នកជំនួញ​ជើង​ចាស់​ពីរ​រូប​គឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និង​អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ​​បើក​ការ​​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់ការ​វិនិយោគ​ និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍។

Photo 2023 04 04 10 36 14

គួរបញ្ជាក់ផងដែរថា  ការស្ថាបនាផ្លូវមួយ​ខ្សែ​តភ្ជាប់​ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ​​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​នេះ គឺមួយផ្នែកធំត្រូវឆ្លងកាត់ចម្ការដូងប្រេងរបស់​​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ខណៈផ្លូវនេះត្រូវបាន ​អ្នកឧកញ៉ា សុខ គង់ ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនា ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវ​លើ​ការ​ឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ ៕

339326863 1226588208250041 2015343843901976210 N

339318016 997458718083884 6496753543519190296 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia