មិនចាំឆ្នាំថ្មី! ចុងឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ផ្លូវជាតិសំខាន់១ខ្សែទៀតនឹងបើកដំណើរការជាផ្លូវការ
Bunthoeun KoemDECEMBER 28 20226.8 K views

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំវិធីបើកការដ្ឋាន គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ហើយ ដោយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សា ហើយគ្រោងនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយចំណាយពេលសាងសង់សរុបប្រមាណ ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។

កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ម៉ែត្រ និង១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ ស្ពានទទឹង ១១ម៉ែត្រ ចំនួន៣កន្លែង លូចំនួន ១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង៕

អត្ថបទ៖ កឹម ប៊ុនធឿន

322402546 465445485786819 7639343997928251508 N

320176935 1203822133597124 3402933884322163952 N

321782631 1373703283398764 1120251691682922785 N

321283307 1209615049632606 5395120502276019570 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia