កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) នឹងបន្តការថែទាំសម្រួលដល់ការធ្វើដំណើររហូតដល់បើការដ្ឋានសង់ថ្មី
Bunthoeun KoemJUNE 4 2024323 views

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបាន កៀរកិន បង្ហាប់ ស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអនុវត្តន៍ការងារថែទាំជាប្រចាំ (ខួប) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ។

446940172 774611441516519 6033343344539502078 N

ក្រសួងបន្ដថា បច្ចុប្បន្នស្ថានភាព នៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតា​ ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។

យ៉ាងណាការសម្រេចទៅបាន ក្រោមការចង្អុលបង្ហាញ និងយកចិត្ដទុកដាក់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅអង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង ២០គីឡូម៉ែត្រ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជាង ១0ម៉ែត្រ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង៕

447667142 774611254849871 9064348699709510794 N

447787045 774611274849869 5069727989558084995 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia