ដំណឹងរីករាយ! ផ្លូវជាតិថ្មីមានទំហំ ៤ គន្លងស្ថិតនៅក្នុងខេត្ដកណ្ដាល គម្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា
Bunthoeun KoemJUNE 26 2025915 views

កំណាត់ផ្លូវជាតិលេខ២៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្ររាជខេត្ដកណ្ដាល គម្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ខាងមុខនេះហើយ ខណៈបច្ចុប្បន្នវឌ្ឍនភាពនៃការសាងសង់សម្រេចបានប្រមាណ ៩៥ ភាគរយ។ នេះយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្ដកណ្ដាលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

511267743 1039307325044276 8560028267504592262 N

តាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ ២៣ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ ២១B និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅកាន់ ទិសដៅ រាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់។ ផ្លូវជាតិលេខ ២៣ មានប្រវែង ១៩,៨៣ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។

ចំណុចចាប់ផ្តើមនៃការស្ថាបនាផ្លូវនេះ ចាប់ពីឃុំជ្រោយតាកែវឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។

ផ្លូវនេះស្ថាបនាជា ២ គន្លងទៅ និង ២ គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ ដោយអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨ លានដុល្លារអាមេរិក៕

511267862 1039307375044271 5492314759818562016 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia