យោងតាមលិខិតរបស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាសឱ្យដឹងថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការជ្រើសរើសយោធិនកងរាជអាវុធហត្ថដើម្បីចូលហ្វឹកហ្វឺន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។
នៅក្នុងនោះដែរ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនងនិងទទួលយកឯកសារ (ដោយឥតគិតថ្លៃ) និងដាក់ពាក្យសុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ តាមអាស័យដ្ឋានដែលសមីខ្លួនរស់នៅ រៀងរាល់ពេលម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម
ចំពោះបេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវមានលក្ខណសម្បត្តិ និងលក្ខខណ្ឌដូចខាងក្រោមនេះ៖
១. សញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២. មានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣. មានកាយសម្បទា និងមានសុខភាពល្អ
៤. មិនធ្លាប់ត្រូវបានតុលាការផ្តន្ទាទោស
៥. មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦. មានកម្ពស់ចាប់ពី ១,៧០ម (មួយម៉ែត្រចិតសិប) ឡើងទៅ
៧. ត្រូវឆ្លងកាត់ការត្រួតពិនិត្ត លក្ខណសម្បត្តិ និងធ្វើតេសត្តប្រឡងសមត្ថភាព
សូមបញ្ជាក់ថា យោធិនចូលសិក្សាដំបូង ត្រូវបានបំពាក់ឋានរសក្តិថ្នាក់ពលបាលត្រី សម្រាប់ព័ត៌មានលំអិតអាចទំនាក់ទំនងនៅតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ ក្នុងករណៅមានភាពមិនប្រក្រតីអាចធ្វើការទំនាក់ទំនងទៅកាន់ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ទូរស័ព្ទ ០៨៨ ៨២៣ ៤៥៦៨ ឬលោកវរសេនីយ៍ទោ អ៊ុល ចាន់សុភក្តិ ទូរស័ព្ទ ០១២ ២៧៨ ៨៧០ ៕
អត្ថបទ៖ ធី ស្រីល័ក្ខ


