ធនាគារ វីង ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥
Daneth MechNOVEMBER 6 2025

ធនាគារ វីង ដែលជាធនាគាររបស់​កូនខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន​រាប់ពាន់នាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសពិព័រណ៍នោះ ស្តង់របស់ធនាគារ វីង បានទទួលស្វាគមន៍យុវជនកម្ពុជាជាង ៥០០០នាក់ ដែលភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីពក្នុងវិស័យធនាគារ និង​ហិរញ្ញវត្ថុ។

Photo 2025 11 06 11 41 14 (2)

Photo 2025 11 06 11 41 15 (2)

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានថ្លែងថា៖ «ភាព​ក្លាហាន​ និងស្វាហាប់របស់យុវជននៅក្នុងពិព័រណ៍ឆ្នាំនេះ ពិតជាគួរ​ឱ្យស្ងើច​​​ខ្លាំងណាស់​។ នេះបញ្ជាក់យ៉ាងច្បាស់ថា យុវជនកម្ពុជាពិតជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលរៀបចំ​អនាគតរបស់ពួកគេ»

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា៖ «យើងខ្ញុំ​ពិត​ជា​មានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាតិមួយ​នេះ ដោយបានរួមចំណែកផ្តល់ឱ្យបេក្ខជនដែលមានទេពកោសល្យ​ជា​ច្រើន​នាក់​នូវ​ឱកាសការងារពិតប្រាកដ ដើម្បីជួយឱ្យពួកគេរីកចម្រើន ក្លាយជាអ្នកដឹកនាំ និងអភិវឌ្ឍ​ស​ហគមន៍របស់ពួកគេ»

ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង កំពុង​តែ​រីកចម្រើនឥតឈប់ឈរចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅចុងឆ្នាំ ២០២០។ យោងតាមរបាយការណ៍ប្រចាំ​ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹង​ ធនាគារ វីង បានក្លាយជា​ធនាគារដែលមាន​ទ្រព្យសកម្ម និងប្រាក់បញ្ញើសរុបច្រើន​ជាង​គេ​ចំណាត់ថ្នាក់លេខ ៦ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

Photo 2025 11 06 11 41 14

Photo 2025 11 06 11 41 15

Photo 2025 11 06 11 41 13

បច្ចុប្បន្ន ធនាគារ វីង មានបុគ្គលិកជិត ៤០០០នាក់ ដែលកំពុងបម្រើការនៅតាមការិយាល័យ​ជិត ៣០កន្លែងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ធនាគារនេះ​ក៏មានភ្នាក់ងារចំនួន ១២០០០ទីតាំង ដែលបម្រើអតិថិជននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ជាមួយនឹងការពង្រីកសេវាកម្មឥតឈប់ឈរ ធនាគារ វីង មានគម្រោងជ្រើសរើសបុគ្គលិកជិត ៤០០០នាក់បន្ថែមទៀត ដើម្បីចូលរួមជាមួយក្រុមគ្រួសារ វីង ដ៏ធំមួយនេះ។

ដើម្បីគាំទ្រដល់យុវជន​ដែល​កំពុង​ស្វែងរកឱកាសការងារ ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាតាំង​ពីឆ្នាំមុនមកម្ល៉េះ​។ កម្មវិធីនេះផ្តល់ជូនការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅរយៈពេល ៤ ទៅ ៦ខែ រួមបញ្ចូលទាំងបទពិសោធន៍ការងារជាក់ស្តែង និងការអភិវឌ្ឍខ្លួន។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជានឹងទទួលបានចំណេះដឹងផ្នែកធនាគារ និងជំនាញទន់សំខាន់ៗ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពដ៏ជោគជ័យនាពេលអនាគត។

បន្ថែមពីលើការបណ្តុះបណ្តាល ធនាគារ វីង ក៏ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាព ដោយផ្តល់ជូនទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ក៏ដូចជាកន្លែងស្នាក់នៅ ដើម្បីឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍យ៉ាងពេញលេញលើការកសាងជំនាញ និងទំនុកចិត្តរបស់ពួកគេ។ ជាមួយគ្នានេះ សិក្ខាកាមដែលមានសមត្ថភាព និងសក្តានុពល ក៏នឹងមានឱកាសក្នុងការទទួលបានការងារពេញម៉ោងនៅធនាគារ វីង បន្ទាប់ពីបញ្ចប់កម្មវិធីដោយជោគជ័យផងដែរ។

រហូតមកដល់ពេលនេះ មាន​សិក្ខាកាមចំនួន ១០២នាក់ បានបញ្ចប់កម្មសិក្សានៅធនាគារ វីង ប្រកបដោយជោគជ័យ ហើយក្នុងចំណោមនោះ ៦៥% បានបន្តទទួលបានឱកាសការងារពេញម៉ោង ដោយ​ក្នុង​ចំណោមនោះ មានស្ត្រីប្រមាណ​ ២៥% ។ ការណ៍នេះ​បាន​បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការរីកចម្រើនប្រកបដោយបរិយាបន្ន និងភាពចម្រុះខាងយេនឌ័រនៅក្នុងស្ថាប័ន។

 Photo 2025 11 06 11 41 13 (2)

Photo 2025 11 06 11 41 12

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះ​ឱកាស​ការងារ​ជាមួយធនាគារ វីង សូមទំនាក់ទំនងទៅកាន់នាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារតាមរយៈលេខទូរសព័្ទ​៖ ០៧៨ ៧០៩​ ៦០៦

ឬ​ក៏អាចតាមដាន Telegram និង Facebook​ ផ្លូវការ​ដែលមានឈ្មោះ “Winger Life and Careers” ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីមុខតំណែង និងកម្មវិធី​ជ្រើសរើសបុគ្គលិកជាប្រចាំផងដែរ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia