បើកដំបូង អត់អ្នកស្គាល់! អ្នកស្រី ដារ៉ាពេជ្រ ប្រាប់គន្លឹះលក់ខ្លះៗ មានភ្ញៀវស្គាល់លឿន ត្រឹមរយៈពេលមួយសប្តាហ៍
Srey NuthJANUARY 22 2024172 views

មែនទែនទៅមនុស្ស​ភាគច្រើន​តែង​មាន​ក្ដី​ស្រមៃ​ថា ​ចង់​មាន​អាជីវកម្ម​ខ្លួន​ឯង​ជាជាង​ការ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ។ ​ក្នុង​ចំណោម​អាជីវកម្ម​ជា​ច្រើន​ ​អាជីវកម្ម​ហាង​កាហ្វេ​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​​​ពី​សំណាក់​សហគ្រិន​​ បច្ចុប្បន្ន។ ​​ ទន្ទឹមនិងរបរដែលកំពុងទទួលការចាប់អារម្មណ៍ ក៏មានហាងកាហ្វេមួយចំនួនក៏ពិបាកនៅក្នុងការឈរជើងណាស់ដែរ ក៏ព្រោះតែ មិនសូវដឹងពីតិចនិចនៅក្នុងការធ្វើទីផ្សារ។

 

នៅពេលដែលនិយាយដល់ការធ្វើទីផ្សារនៅក្នុងអាជីវកម្ម រឿងចំបងដែលយើងចំបាច់ធ្វើមុនគេនោះធ្វើបែបណាឲ្យអតិថិជនព្រមជឿជាក់លើផលិតរបស់យើងជាមុនសិន។ ហើយដើម្បីឱ្យភ្ញៀវព្រមជឿបាន លុះត្រាយើងចេះធ្វើក្បួនទីផ្សារ។

 

Photo 2023 07 03 11 31 01

 

ដោយឡែកបើក្រឡេកមកស្គាល់ម្ចាស់ហាងកាហ្វេ ណារ៉ូតូនេះវិញ បើកទើបតែបាន៥ ខែក៏ពិតមែនតែ  ប៉ុន្តែមានអ្នកស្គាល់ច្រើន ខណៈអ្នកស្រីធ្វើទីផ្សារត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ អាចមានស្គាល់ច្រើន ជិះកាត់មិនទិញមិនបាន។ នេះបើតាមអ្នកស្រីបាន ផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងាររបស់ Business Cambodia។ 

 

ថ្លៃងប្រាប់ក្រុមការងារចាបក្រហម អ្នកស្រី ដារ៉ាពេជ្រ ជាម្ចាស់ហាងកាហ្វេ ណារ៉ូតូ  បានលើកឡើងយ៉ាង ដូច្នេះថា  មូលហេតុដែលធ្វើឲ្យគេស្គាល់ច្រើនមុនបើកខ្ញុំបានផ្ញើរទៅឲ្យអ្នកស្គាល់នឹងអ្នកក្រុមហ៊ុននៅជិតកន្លែងខ្ញុំលក់ ខ្ញុំឲ្យគេសាញ៉ាំ ព្រោះខ្ញុំគិតថាទាំងខ្ញុំទាំងគេ កន្លែងបើកថ្មីគេមិនហ៊ានចូលសាកទេ ចឹងខ្ញុំឲ្យគេសាកញ៉ាំfreeបើគេញ៉ាំឆ្ងាញ់គេនឹងជួយញាំខ្ញុំ  ទីពីរ ថ្ងៃខ្ញុំបើកដំបូង ខ្ញុំធ្វើប្រម៉ូលសិន១ថែម១ មួយអាទិត្យពេញ។​

 

Photo 2024 01 22 11 14 57

 

ជាការពិតណាស់ រាល់អាជីវកម្មនីមួយៗ គឺមានក្បួនទីផ្សារផ្សេងៗគ្នា ដោយម្ចាស់អាជីវកម្មខ្លះ Boost ផុសនៅក្នុងបណ្តាញសង្គម ខ្លះទៀតជួលតារាល្បីៗក្នុងបណ្តាញសង្គមឲ្យជួយផ្សព្វផ្សាយលើ Facebook និង Tik Tokជាដើម ។​ ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ដែលត្រៀមចេញរកស៊ី គួរតែត្រៀមឲ្យបានរួចរាល់ ពីរបៀបធ្វើទីផ្សារ ដើម្បីកុំឲ្យជួបហានិភ័យនៅថ្ងៃមុខ៕

 

Photo 2024 01 22 11 14 57 (2)

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia