ជាដំណឹងដ៏ពិសេសមួយសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើសម្រាប់ឆ្នាំថ្មី២០២៤ ខណៈពេលនេះក្រុមហ៊ុន Nano Japan ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារសុខភាព និងសម្រស់ របស់ប្រទេសជប៉ុន កំពុងត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ ដើម្បីកាន់មុខតំណែងជាប្រធានផ្នែកទីផ្សារ (Marketing Manager) នៅក្នុងក្រុមហ៊ុន។
តាមការបញ្ជាក់ពី Nano Japan សម្រាប់លក្ខខណ្ឌនៃការជ្រើស បេក្ខជន ឬបេក្ខនារីដែលអាចដាក់ពាក្យចូលកាន់មុខតំណែងខាងលើបានត្រូវមានកម្រិតវប្បធម៌ និងសមត្ថភាពដូចខាងក្រោម៖
ចំពោះអត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុន គឺប្រាក់បៀវត្សសមរម្យទៅតាមសមត្ថភាព និងលទ្ធផលការងារ បូករួមជាមួយនឹងប្រាក់ចំណេញតាមគម្រោងផ្សេងៗបន្ថែមទៀតផងដែរ។ ដូច្នេះសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើការក្នុងមុខតំណែងពិសេសខាងលើ ឬគិតថាខ្លួនមានសមត្ថភាពអាចធ្វើការមួយនេះបាន សូមទំនាក់ទំនង និងផ្ញើរប្រវត្ដិរូបសង្ខេប (CV) មកកាន់លេខ Telegram ៖ 0968658829 | 070530546 | 016525757 ។
សូមជម្រាបថា Nano Japan ជាក្រុមហ៊ុនផ្គត់ផ្គង់អាហារសុខភាព និងសម្រស់ របស់ប្រទេសជប៉ុន មាននៅលើទីផ្សារអន្តរជាតិតាំងពីឆ្នាំ ២០២៣ មកដោយផ្តោតលើការ ថែបំប៉នសុខភាព និង រក្សារសម្រស់ របស់ស្ត្រី នៅលីវ កំឡុងពេលពរពោះ និង ក្រោយសម្រាល។ ហើយឈរជើងរយៈពេល ៧ ឆ្នាំនៅលើទីផ្សារកម្ពុជា ដោយមានការទទួលស្គាល់ ពីក្រសួងចំណីអាហារ ៣ ប្រទេសរួមមាន៖ ជប៉ុន កម្ពុជា និង សាំងហ្គារពួរ។
ជាមួយគ្នានេះ សម្រាប់លោកអ្នកដែលចង់បានផលិតថែបំប៉នសុខភាព និងរក្សាសម្រស់ដ៏ល្អរបស់ Nano Japan អាចធ្វើការទំនាក់ទំនងទៅកាន់ផេក Nano Japan បាន ឬអាចអញ្ជើញទៅកាន់ការិយាល័យរបស់ក្រុមហ៊ុនផ្ទាល់ដែលមានទីតាំងស្ថិតនៅ បុរីជីបម៉ុង The Parkland សែនសុខ៕