លោកឧកញ៉ា ណាង ណាន គឺជាអគ្គនាយក្រុមហ៊ុនទេសចរណ៍ NAN PI Travel Tour ជាក្រុមហ៊ុនដឹងភ្ញៀវទេសចរណ៍ដើរលេងកម្សាន្ត តាមបណ្ដាប្រទេសនានា។ បច្ចុប្បន្នលោកមានក្រុមហ៊ុន២នៅទៀតនៅប្រទេសថៃ គឺក្រុមហ៊ុនឃ្យូអេខាហ្គោដឹកជញ្ជូន និងក្រុមហ៊ុនណានពីរអ៊ីនវេសម៉ិន។ តើលោកឧកញ៉ាមានប្រវត្តិ និងការតស៊ូយ៉ាងណា?
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាក្រុមការងាររបស់ Business Cambodia លោកឧកញ៉ា ណាង ណានរៀបរាប់ទាំងអារម្មណ៍ឈឺចាប់យ៉ាងដូច្នេះថា “លោកធ្លាប់ជាក្មេងម្នាក់ដែលរស់ក្នុងជីវភាពធូរធា មានឪពុកជា ម្ចាស់ចំការកៅស៊ូប្រចាំខេត្តកំពង់ចាម ដែលជាជ័រកៅស៊ូយកទៅលក់ឲ្យប្រទេសជិតខាង បន្តែជាអកុសលឪពុករបស់លោកត្រូវបានទទួលមរណៈភាពទៅ ដោយបន្សល់ទុកឲ្យរូបលោក្លាយជាកូនកំព្រាឪពុក”។
លោកបានបន្តទៀតថា ក្រោយពីឪពុក ទទួលអនិច្ចកម្មទៅ លោកក៏បានបួសធ្វើជាព្រះសង្ឃនៅក្នុងវត្តមួយនៅក្នុងខេត្តព្រៃវែង អស់រយៈពេល៣វស្សា ដោយឃើញម្ដាយលំបាកពេកលោក ក៏សម្រេចចិត្តសឹក រួចមកក៏ទៅរស់នៅភ្នំពេញ និងស្វែងរកការងារធ្វើ ដើម្បីជួយសម្រួលជីវភាពគ្រួសារដែលកំពុងជួបទុក្ខលំបាក។
ជីវិតគឺជាការតស៊ូ ខំរកលុយពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើជាអ្នករត់តុផង បន្ទាប់មកធ្វើជាអ្នកលក់ការសែត ប៉ុន្តែចុងក្រោយលោកឧកញ៉ា ក៏សម្រេចចិត្តទៅរស់នៅជាមួយម្ដាយនៅឯប្រទេសថៃ នៅក្នុងឆ្នាំ២០០៨ ដោយធ្វើការចំណាកស្រុកដោយច្បាប់ ។
ធ្វើការពោរពេញទៅដោយមហិច្ឆតាធំ បូករួមគំនិតឆ្លាត់វៃ គួបផ្សំនិងទីផ្សារល្អផងនោះ លោកឧកញ៉ានិងបងប្រុស គិតថាធ្វើការឲ្យគេរាងយូរដែរហើយ ទីបំផុតក៏សម្រេចចិត្តយកលុយដែលរកបាននិងប្រមូលពីបងប្អូនខ្លះ មកបើក្រុមហ៊ុនដោយខ្លួនឯងតែម្ដង។ ដំបូងឡើយជាក្រុមហ៊ុនដឹងជញ្ជូនអ៉ីវ៉ាន ពីថៃមកខ្មែរ រួចក៏បន្តបើកក្រុមហ៊ុនទេសចរណ៍ NAN PI Travel Tour នេះតែម្ដង ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅប្រទេសថៃ។
បច្ចុប្បន្នក្រុមហ៊ុនទេសចរណ៍ NAN PI Travel គឺជាក្រុមហ៊ុនទេសចរណ៍ដែលមានសេវាកម្មច្រើនដូចជា៖ សេវាកម្មទទួលបញ្ជើពីខ្មែរទៅថៃ, សេវាកម្មជូនភ្ញៀវទៅមន្ទីពេទ្យ, សេវាកម្មដឹងភ្ញៀវបីប៉ោយប៉ែតទៅបាងកក, សេវាកម្មទេសចរណ៍ផ្សេងៗក្នុងប្រទេសថៃ, ទទួលកក់សំបុត្រយន្តហោះ និងសណ្ឋាគារដើម៕
សម្រាប់ព័ត៌បន្ថែមបងប្អូនដែលចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសក្នុងក្ដីស្រមៃចង់ស្វែងរកក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យ បងប្អូនអាចទំនាក់ទំនងតាម Telegram +66804874444 / +66631877776 ឬចុចlinkនេះក៏បានhttps://t.me/kon_nam សម្រាប់លេខទូរស័ព្ទថៃ : +66804874444 / +66631877776 Email: khunnamtraveltour@gmail.com ៕