ត្រៀមៗ! ផ្សាររាត្រីធំបំផុត មានជាង៣០០ស្តង់អាហារ អាចផ្ទុកមនុស្ស ៥ម៉ឺ.ននាក់ នឹងបើកនៅទីតាំងនេះ
Kan DaraOCTOBER 30 202311.7 K views

ដំណឹងល្អសម្រាប់អ្នកចូលចិត្តសាកអាហារប្លែកៗ ផ្សាររាត្រីដ៏ធំបំផុតដែលមានស្តង់អាហារជាង ៣០០ស្តង់ និងអាចផ្ទុកមនុស្សរហូតដល់ទៅ ៥០,០០០នាក់ នឹងបង្ហាញវត្តមានចំកណ្តាលបេះដូងរាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខនេះ។

 

ឋ

 

យោងតាមការឲ្យដឹងពី N5 Night Market ផ្សាររាត្រីដ៏ធំនេះមានទំហំផ្ទៃដីសរុបដល់ទៅ ១៨,០០០ម៉ែត្រការ៉េឯណោះ និងមានទុននៃការវិនិយោគលើសពី ១,០០០,០០០ដុល្លារ។ ក្រៅពីមានភូមិអាហារជាង៣០០ស្តង់ ក៏មានបន្ថែមនូវការប្រគុំតន្ត្រី ការសម្តែង និងសកម្មភាពសប្បាយៗផ្សេងទៀតចំកណ្តាលផ្សារតែម្តង។ ក្នុងនោះក៏មានឧបករណ៍ថតរូបសម្បូរបែប រួមទាំងគំនូរលើជញ្ជាំង ការចាក់បញ្ចាំងកុនក្រៅរោង និងទីកន្លែងថតរូបរបស់តារាល្បីលើអ៊ីនធឺណេតផងដែរ។

 

ខខ Large

 

ខ Large

 

គួរជម្រាបថា ផ្សាររាត្រីដ៏ធំនេះ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥ ត្រឹមតែ ៥នាទីពីស្ពានជ្រោយចង្វារ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២៣៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia