ល្អណាស់! ក្រុមហ៊ុន MS Cosmetics សម្រេចចុះ MOU ជាមួយក្រុមហ៊ុនថៃដើម្បីនាំផលិតផលថែសម្រស់ជូនពលរដ្ឋកម្ពុជា

កាលពីល្ងាច ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយនឹង ក្រុមហ៊ុន ឌឺអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី យ៉ាងអធិកអធម នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដោយឃើញមានវត្តតារាវ័យក្មេងជា ច្រើនចូលរួមដូចជា កញ្ញា អាន សុជាតា ជាតារាសម្តែងស្រីដែលកំពុងល្បីមួយរូប, អ្នកនាង ប្រាសាទ ដាវីន ជា MISS UNIVERAL WOMAN Cambodia 2023, លោក ដេនី ជាម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ភស្ស ខូរៀណា ,កញ្ញា បូរមី ជាអ្នកលក់តាមប្រព័ន្ធអនឡាញឆ្នើមម្នាក់ ព្រមទាំងមានតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតប្រចាំប្រទេសកម្ពុជា។

5

ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី (MS Cosmetics) ជាក្រុមហ៊ុនដែលមានមូលដ្ឋានដ៏រឹងមាំ និងមានបទពិសោធន៍យូរឆ្នាំក្នុងការនាំ ចូលផលិតផលពីប្រទេសថៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោកស្រីអគ្គនាយិកា ឡុង ម៉េងហៀង និង លោកអគ្គនាយក ប៊ិន រស្មី បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយនឹង ក្រុមហ៊ុន ឌីអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី (DSC SYNDICATE CO.,LTD) ក្រោមវត្តមាន របស់ MR. SOMSAK KAVEETRIPHOP ដែលលោកជា Chief Executive Officer និង MR. THOMAS PAUL GERARD LAROQUE ដែល លោកជា Chief Operating Officer នៃក្រុមហ៊ុន ឌីអែសស៊ី ស៊ីនឌីខេត ខូអិលធីឌី ដែលជាក្រុមហ៊ុនធំជាប់ចំណាត់លេខ៣ នៅប្រទេសថៃ ខាងផ្នែកផលិតអាហារបំប៉ន និងផលិតផលថែរក្សាសម្រស់។

2

កិច្ចសហការមួយនេះ កាន់តែជម្រុញដល់ការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ជូនអតិថិជនរបស់ខ្លួន ទាក់ទងនឹងការថែទាំសុខភាព និងថែរក្សា សម្រស់ ពីព្រោះគុណតម្លៃរបស់ក្រុមហ៊ុនទាំងពីរ គឺមានគោលបំណងធំ គិតគូដល់អ្នកប្រើប្រាស់ជាធំ ក្នុងការផ្តល់ផលិតផលប្រកបទៅ ដោយ គុណភាព ប្រសិទ្ធិភាព អនាម័យ និងសុវត្ថិភាពខ្ពស់ជានិច្ច។

3

ស្របពេលកម្មវីធីប្រារព្ធឡើង ក៏មានការតាំងផលិតផលដាក់បង្ហាញដែលមានម៉ាក ប៊េន ល្បីៗជាច្រើនមកពីប្រទេសថៃក្រោមការនាំ ចូលពី ក្រុមហ៊ុន ម៉េង រស្មី ខសមេធឹក ខូអិលធីឌី ផ្ទាល់ដូចជា៖

  • Brand “PROVAMED” ជាផលិតផលថែរក្សានិងព្យាបាលរាល់បញ្ហាស្បែក សាកសមសម្រាប់គ្រប់ប្រភេទស្បែក សូម្បីតែស្បែកដែលងាយប្រតិកម្ម។
  • Brand "VISTRA" ជាផលិតផលវីតាមីនសម្រាប់បំប៉នសម្រស់ និងសុខភាព។
  • Brand “TRUSLEN" គឺជាកាហ្វេល្អបំផុតសម្រាប់អ្នកស្រលាញ់សុខភាព និងរាងកាយ ពិសេសមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកខុសពីកាហ្វេធម្មតា 3in1។ Brand Truslen ក៏បានទទួលពានរង្វាន់ពិភពលោក SUPERIOR TASTE AWARDS 4ឆ្នាំជាប់ៗគ្នាផងដែរ។
  • Brand "MS" ជាច្រើនរបស់ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី ផ្ទាល់ដែលជាផលិតផលថែរក្សាសម្រស់ និង សុខ ភាពប្រចាំថ្ងៃ។ ក្នុងដើមឆ្នាំ 2023 ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី ក៏បានសម្ភោធ ផលិតផលថ្មីមួយ ដែលជាទីពេញ ចិត្តរបស់ស្ត្រីគ្រប់រូប គឺ ទឹកអនាម័យ M.S FEMININE WASH ជាទឹកអនាម័យផ្ដល់សំណើម ការពារ និង កំចាត់មេរោគបានយ៉ាង ល្អជាពិសេសប្រើបានគ្រប់ប្រភេទស្បែក។

លោកស្រីអគ្គនាយិកា ឡុង ម៉េង ហៀង នៃក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី បានមានប្រសាសន៍ថា "កន្លងមកក្រុមហ៊ុន បាន អភិវឌ្ឍ នឹងរីកចម្រើនក្នុងការនាំចូលផលិតផលល្អៗ ពីដៃគូសហការ នៅតាមប្រទេសថៃ កូរ៉េ ជប៉ុន និងប្រទេសផ្សេងៗទៀត ដែលជា ហេតុធ្វើឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ មានទំនុកចិត្ត ជឿជាក់មកលើក្រុមហ៊ុនទាំងមូលផងដែរ លើសពីនេះទៅទៀត ដោយសារក្រុមហ៊ុនយើងខ្ញុំ មានដៃគូសហការដ៏រឹងមាំ ក៏ដូចជាមានរោងចក្រដ៏ល្អឥតខ្ចោះ នៅប្រទេសថៃ គួបផ្សំវត្ថុធាតុដើមដ៏ល្អ សម្រាប់ ផលិតចេញជាផលិតផលប្រើប្រាស់ ជូនដល់អតិថិជនផងដែរ។

6

ក្នុងពិធីនេះផងដែរ កញ្ញា បូរមី ក្នុងនាមជាអ្នកលក់ អនឡាញឆ្នើមម្នាក់ក៏ដូចជាតំណាងចែកចាយរបស់ក្រុមហ៊ុនផ្ទាល់ បានចែករំលែកបទ ពិសោធន៍ជោគជ័យ បន្តិចបន្តួចរបស់ខ្លួនថា ការដែលយើងលក់មិនពិបាកនោះទេ តែអ្វីដែលពិបាកគឺធ្វើឲ្យភ្ញៀវទុកចិត្ត ដូច្នេះការទទួល បានវិញ្ញាបណ្ណបត្រពីក្រុមហ៊ុន គឺបានជម្រុញឲ្យខ្លួន កាន់តែខិតខំអស់ពីសមត្ថភាពថែមទៀត ។ ដោយកញ្ញា បានផ្តាំផ្ញើដល់អ្នកលក់អន ឡានទាំងអស់ថា ត្រូវតែជម្នះកុំបោះបង់ក្តីសង្ឃឹម និងគោលដៅពិតប្រាកដ៕

4

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia