ទិញឡានបានផុយ! មកស្គាល់គោ១ប្រភេទ កំពុងល្បីថាមួយក្បាលលក់បានជិត២០ម៉ឺន$
នៅ ហៀងMAY 24 2022625 views

បងប្អូនមួយចំនួនដែលធ្លាប់ជាអ្នកចិញ្ចឹមគោ ប្រហែលជាធ្លាប់បានលក់ និងជួញដូរគោជាពុំខាន ដែលជាទូទៅពូជគោនៅតាមស្រុកស្រែចំការលក់បានតម្លៃខ្ពស់បំផុតប្រមាណជាង២ពាន់ដុល្លារ តែប៉ុណ្ណោះក្នុងមួយក្បាល។

 ប៉ុន្តែថ្ងៃនេះយើងនឹងនាំបងប្អូនទាំងអស់គ្នាឱ្យមកស្គាល់ ពូជគោមួយប្រភេទ កំពុងតែល្បីខ្លាំង ទាំងក្នុងនឹងក្រៅស្រុក ខណៈដែលមួយក្បាលមានតម្លៃរហូតជិត២០ម៉ឺនដុល្លារឯណ្ណោះ នោះគឺគោពូជគោ Red brahman Cow ។ ចុះហេតុអ្វីបានជាគោប្រភេទនេះមានតម្លៃថ្លៃ ? តើវាមានចំណុចពិសេសអ្វីទៅ?

ពូជគោបាប្រាមាន់ក្រហមឬដែលហៅជាភាសារអង់គ្លេសថា Red brahman Cow ដែលមានឈ្មោះថា Mr. OXFORD ROJO 604/4 ជាប្រភេទពូជគោដែលមានភាពល្បីល្បាញខ្លាំងបំផុតមួយនៅអាមេរិច គោប្រភេទនេះបានធ្លាប់ទទួលបានពានរង្វាន់ប្រកួតជាហូរហែរនៅក្នុងទឹកដីសហរដ្ឋអាមេរិក ខណៈពូជគោមួយនេះវាមានទម្ងន់ធ្ងន់លើសគោធម្មតា ថែមទាំងមាឌធំ ត្រចៀកធំ ជើងធំៗ ដែលមើលទៅពិតជាអំណាចខ្លាំងមែនទែន ហើយវាត្រូវនាំចូលមកលក់បន្តនៅក្នុងប្រទេសថៃ ពោលគឺនៅប្រទេសថៃមានអ្នកចិញ្ចឹមជាច្រើន នេះបើយោងទៅតាមគេហទំព័ Bestcattlesale ។

ដោយសាតែរូបរាង និងលក្ខណៈសម្បត្តិវាអស្ចារ្យបែបនេះហើយទើបធ្វើឱ្យ  Mr. OXFORD ROJO  604/4 អាចលក់នៅក្នុងតម្លៃថ្លៃខ្លាំមិនគួរឱ្យជឿ តួយ៉ាងបើយោងតាមកណីហ្វេសបុកមួយមានឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) កាលពីថ្មីនេះបានឱ្យដឹងថា Mr. OXFORD ROJO 604/4 ត្រូវបានលក់ក្នុងតម្លៃខ្លួន ៦,០០០,០០០បាត បើគិតជាលុយដុល្លារវាមានតម្លៃប្រមាណជិត ១៨ម៉ឺនដុល្លារ (១៧៥,៦៦៩​ដុល្លារ) ឯណោះ វាជាតម្លៃខ្ពស់មែនទែន បើធៀបនឹងគោធម្មតា។​

បងប្អូនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះគោប្រភេទនេះ ប្រសិនជាមានលុយទិញ តើហ៊ានចិញ្ចឹមគោប្រភេទនេះទេ សូមជួយបញ្ចេញយោបល់អោយយើងបានដឹង  ?

អត្ថបទដោយ៖​​ នៅ ថាត់សណា   

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia