នៅក្នុងការរកស៊ី ទោះបីជាមានដើមទុនច្រើន ក៏មិនអាចធានានូវភាពជោគជ័យរបស់អាជីវកម្មទាំងស្រុងនោះដែរ ព្រោះសិល្បៈក្នុងការរកស៊ី គឺទាមទារនូវកត្តាគួបផ្សំជាច្រើនយ៉ាងរួមមានដូចជា៖ ឱកាស ទីផ្សារ ការលក់ ការកំណត់អតិថិជនគោលដៅបានច្បាស់លាស់ គំនិតច្នៃប្រឌិត ការអត់ធ្មត់តស៊ូ និងកត្តាធនធានមនុស្សជាដើម។
ជាក់ស្ដែងសម្រាប់បទពិសោធន៍ជំនួញរបស់ លោក ហែម សម្បត្តិ បច្ចុប្បន្នជាស្ថាបនិកហាង AZ Car Decoration ដែលជាហាងលក់គ្រឿងតុបតែងរថយន្តដ៏ធំមួយនៅកណ្ដាលទីក្រុងភ្នំពេញ ហើយបើតាមប្រសាសន៍របស់លោក ពាក្យ AZ នេះគឺតំណាងឱ្យចក្ខុវិស័យអាជីវកម្ម ដែលចង់ដឹកនាំអាជីវកម្មឱ្យរីកចម្រើនកាន់តែធំ រហូតអាចផ្ដល់នូវផលិតផល និងសេវាកម្មទាក់ទិននឹងរថយន្តយ៉ាងសម្បូរបែប ពោលគឺមានគ្រប់មុខ តាំងពី A ដល់ Z តែម្ដង រាល់ពេលដែលអតិថិជនមកហាងរបស់លោកម្ដងៗ។ នេះគឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ដែលលោកធ្លាប់បានចាប់ផ្ដើមអាជីវកម្មដំបូងពីដើមទុនត្រឹមតែ១០០ដុល្លារអាមេរិកតែប៉ុណ្ណោះ រហូតអាចរីកចម្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាលទល់នឹងពេលបច្ចុប្បន្ន។ តើលោកចាប់ផ្ដើមដោយរបៀបណា និងវិវត្តខ្លួនយ៉ាងដូចម្ដេចខ្លះ មុនអាចបោះជំហាន ឈានមកដល់ចំណុចបច្ចុប្បន្នបាន?
រំលឹកទៅកាន់អតីតកាលបន្តិច លោក ហែម សម្បត្តិ គឺជាអតីតនិស្សិត IT និងធ្លាប់បានប្រឡូកក្នុងតួនាទីផ្នែក IT នេះអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ទទួលបានមុខតំណែង ប្រាក់ខែរាប់ពាន់ដុល្លារឯនោះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ លោកនឹងភរិយាបានសាកល្បងបោះទុន ១០០ដុល្លារ ដើម្បីទិញនូវគ្រឿងតុបតែងកង់រថយន្ត ចំណាយដើមទុនដំបូង១០០ដុល្លារ ផុសលក់តាមហ្វេសប៊ុកផេក។ ប៉ុន្តែរឿងមិនគួរឱ្យជឿនោះគឺ ត្រឹមតែប៉ុន្មានខែសោះ ទុន១០០ដុល្លារនោះ អាចផ្ដល់ផលចំណេញត្រឡប់មកវិញរហូតដល់ទៅ៤០០% ដែលមានន័យថា លោកអាចរកចំណេញបានរហូតដល់ទៅ ៣០០ដុល្លារពីដើមទុនដំបូង១០០ដុល្លារនោះ។ សន្សំទុនបន្តិចម្ដងៗ រហូតដល់លោកអាចពង្រីកខ្លួនកាន់តែធំជាងមុន មានឥវ៉ាន់ច្រើនមុខជាងមុន និងចុងក្រោយក៏សម្រេចបោះទុនបន្ថែមមួយចំនួន បើកចេញជា ហាងលក់គ្រឿងតុបតែងរថយន្តដ៏ធំមួយដូចបច្ចុប្បន្ននេះ។
ទាក់ទិននឹងភាពរីកចម្រើនដូចពេលបច្ចុប្បន្ននេះ លោកបានចែករំលែកនូវមេរៀនជំនួញធំៗ៣យ៉ាងរបស់លោករួមមានដូចជា៖
១. រកស៊ីត្រូវមើលដុង្គ ឬទេពកោសល្យខ្លួនឯង
ថ្វីត្បិតតែលោកមានប្រវត្តិចេញពីនិស្សិត IT ក៏ពិតមែន ប៉ុន្តែលោកក៏ជាក្មេងម្នាក់ដែលស្រលាញ់ចូលចិត្តរថយន្ត តាំងតែពីលោកនៅក្មេង ពោលគឺលោកចាប់អារម្មណ៍ចង់ចេះចង់ដឹងពីនេះពីនោះស្ទើរគ្រប់យ៉ាងអំពីរថយន្ត និងមិនចេះធុញទ្រាន់ជាមួយវាឡើយ។ អាស្រ័យហេតុនេះហើយ ទើបបានជាលោកសម្រេចចិត្តជ្រើសរើសមុខជំនួញដែលត្រូវជាមួយនឹងដុង្គ ឬទេពកោសល្យរបស់ខ្លួន ព្រោះលោកយល់ថា វានឹងធ្វើឱ្យលោក សប្បាយរីករាយនឹងធ្វើវា អាចទទួលបានភាពរីកចម្រើនលឿន និងអាចបង្កើតសមិទ្ធផលធំ ក្រោយការខំប្រឹងប្រែងឱ្យខ្លាំងអស់ពីសក្ដានុពលក្នុងខ្លួន។
២. ដាក់ក្ដីស្រមៃឱ្យធំ ចាប់ផ្ដើមពីតូច
ក្នុងការរកស៊ី សូមកុំរង់ចាំទាល់តែមានអ្វីគ្រប់យ៉ាងទើបចាប់ផ្ដើមធ្វើ ប៉ុន្តែគួរតែចាប់ផ្ដើមធ្វើពីចំណុចដែលអ្នកអាចធ្វើបាន ពីធនធានដែលអ្នកមាន និងធ្វើវាពីឥឡូវនេះ ដើម្បីអាចមានអ្វីគ្រប់យ៉ាងនាពេលអនាគតវិញទើបជាការល្អ។ គេថាដាក់ក្ដីស្រមៃឱ្យធំ ហើយចាប់ផ្ដើមពីតូច និងរីកចម្រើនឱ្យលឿន នោះអាជីវកម្មអ្នកក៏នឹងរឹងមាំបំផុតផងដែរ។ ជាឧទាហរណ៍ជាក់ស្ដែង លោកមានក្ដីស្រមៃធំ ប៉ុន្តែលោកចាប់ផ្ដើមពីការសាកល្បងវិនិយោគទុនដំបូងត្រឹមតែ ១០០ដុល្លារ ដើម្បីស្ទាបស្ទង់ទីផ្សារ និងក្រោយមក បានពង្រីកខ្លួនកាន់តែធំឡើងៗរហូតមកដល់ចំណុចបច្ចុប្បន្ននេះ។
៣. កសាងបណ្ដាញទំនាក់ទំនងឱ្យទូលាយ
បណ្ដាញទំនាក់ទំនងគឺពិតជាសំខាន់ណាស់ក្នុងការរកស៊ី ហើយលោកក៏ទើបតែដឹងច្បាស់ ក្រោយពេលប្រឡូកក្នុងមុខជំនួញបានមួយរយៈផងដែរ។ បណ្ដាញទំនាក់ទំនងនឹ ងធ្វើឱ្យការរកស៊ីកាន់តែមានភាពរីកចម្រើនលឿន កាន់តែសម្បូរឱកាស និងអាចរីកចម្រើនទៅមុខបានកាន់តែយូរអង្វែង ពេលដែលមានបណ្ដាញល្អៗជាច្រើនក្នុងដៃ។ ទន្ទឹមនឹងការខំប្រឹងកសាងបណ្ដាញទំនាក់ទំនងឱ្យច្រើន អ្នកក៏ត្រូវខំផ្ដោតលើការកសាងអាជីវកម្ម និងសមត្ថភាពខ្លួនឯងឱ្យបានរឹងមាំផងដែរ ទើបអាចរក្សាទំនាក់ទំនងជាមួយនឹងបណ្ដាញរបស់អ្នកបានយូរអង្វែងជាមួយគ្នា។
គួរជម្រាបផងដែរថា AZ Car Decoration ជាហាងបោះដុំ និងលក់រាយគ្រឿងតុបតែងរថយន្តដ៏ធំមួយនៅទីក្រុងភ្នំពេញ ដែលមានផ្ដល់នូវសេវាកម្មធំៗដូចជា៖ បិតហ្វីមការពារទឹកថ្នាំរថយន្ត បិត UVការពារកម្ដៅថ្ងៃ ដាក់គុជរថយន្តគ្រប់ប្រភេទ បិតស្កុតតាមកញ្ចក់អាគារ ខុនដូរ និងបុរី…។ AZ Car Decoration ផ្ដោតសំខាន់លើគុណភាព សេវាកម្ម តម្លៃ ជាពិសេសគឺភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់បំផុតដល់អតិថិជនខ្លួន។
AZ Car Decoration មានទីតាំងនៅ ផ្ទះលេខ71AB ផ្លូវលេខ205 (កែងស្តុបសណ្ឋាគារ ថៃ ប៊ុនរ៉ុង ផ្លូវកៅដាយ ជួរលក់ដូងក្រអូប) សង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមន ភ្នំពេញ
098 777 359 (Smart) Telegram
011 777 359 (Cellcard)
068 777 359 (Metfone)
Google Maps (https://maps.app.goo.gl/o2agr7fHstWSikop6 )