ជាសេដ្ឋីទ្រព្យលាន$ តែសេ្តចយូធូប Mr. Beast មិនធ្វើរឿងធំៗ៣ នេះដាច់ខាត កាលលោកនៅវ័យក្មេង
Ping Chou EngJULY 4 2023473 views

លោក Mr Beast អ្នកផលិតមាតិកាយូធូបដែលមានឈ្មោះល្បីបំផុត ក្លាយជាសេដ្ឋីនៅវ័យ២១ឆ្នាំ បានឱ្យដឹងថានៅពេលដែលលោកនៅក្មេងលោក មិនផឹកស្រា  មិនជក់បារី មិនរញ៉េរញៃជាមួយស្នេហាផ្តោសផ្តាស អស់ពេលជាច្រើនឆ្នាំ ដោយទុកពេលធ្វើយូធូបវិញ ហើយនេះជាអ្វីដែលធ្វើឱ្យលោកសម្រេចលទ្ធផលក្លាយ Youtuber ល្បីឈ្មោះលើពិភពលោក។

លោកបានបញ្ជាក់ឱ្យដឹងថា កាលចាប់ផ្តើមយូធូបដំបូង សម្រាប់ពេលវេលារបស់លោកតាំងពីងើបពីគ្រែរហូតដល់ម៉ោងចូលគេងវិញគឺលោកធ្វើការនៅលើតែយូធូបមិនទៅណាទាំងអស់ រហូតដល់អាចធ្វើវាបានសម្រេចនូវអ្វីដែលលោកចង់បាន។

ចាប់ផ្តើមដំបូង លោកគ្មានទូរស័ព្ទឬកាមេរ៉ាល្អអ្វីនោះទេ ប្រើតែកំព្យូទ័រកញ្ចាស់មួយគ្រឿងដែលសល់ពីបងប្រុសប៉ុណ្ណោះ ហើយវីដេអូដំបូងៗគ្មានអ្នកណាចង់មើលទៀត។ ប៉ុន្តែលោកមិនបោះបង់ចោលនោះទេព្រោះវាជាអ្វីដែលលោកស្រឡាញ់ចេញពីចិត្ត និងចង់ឃើញលទ្ធផលចេញពីការងារមួយនេះជាខ្លាំង ដោយលោកបានដាក់គោលដៅឱ្យខ្លួនឯងផលិតវីដេអូដែលល្អបំផុតលើពិភពលោក។ 

ជាក់ស្តែងកាលរាល់វីដេអូដែលលោកផលិត គឺចំណាយអស់រាប់លានដុល្លារ ដូចជាលោកធ្លាប់ចំណាយប្រាក់រហូតដល់ទៅ ៤.៥លានដុល្លារសម្រាប់ផលិតវីដេអូមួយចំណងជើងថា $1 vs $500,000 Plane Ticket!។ 

យ៉ាងណាមិញតាមប្រភពពី The Richest បានបង្ហាញថា លោកអាចរកប្រាក់ចំណូលប្រចាំខែ ជាមធ្យមគឺចន្លោះពី ៣ ទៅ៥លានដុល្លារដោយ កាលពីឆ្នាំ២០២១ លោកអាចរកប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៥៤លានដុល្លារឯណោះពីយូធូប ក្រោយចំណាយពេលធ្វើយូធូបអស់រយៈពេលជាង១០ឆ្នាំមកនេះ។ ​នាពេលបច្ចុប្បន្នលោក Mr Beast បានក្លាយជាសេដ្ឋីដែលមានជាងគេហើយក្នុងវិស័យរកស៊ីតាមយូធូបនៅលើពិភពលោក។ 

គួររំលឹកដែរថាកាលពីពេលថ្មីៗនេះស្តេចយូធូបវ័យ២៥ឆ្នាំរូបនេះ  បានធ្វើសប្បុរសធម៌មកដល់ប្រជាជនកម្ពុជា ដោយនាំយកជើងសិប្បនិម្មិតពីអាមេរិក មកជួយសង្គ្រោះជនពិការកម្ពុជាប្រមាណជាង ២០០០នាក់ ឲ្យដើរឡើងវិញ។ ក្នុងនោះលោកបានសហការជាមួយអង្គការ Exceed Worldwide ដើម្បីរៀបចំគម្រោងសប្បុរសធម៌ដ៏ធំជួយជនពិការដោយមិនគិតថ្លៃរយៈពេល៣០ឆ្នាំថែមទៀត៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia