MPOS និង​ PassApp សហការបង្កើតយុទ្ធសាស្ត្រ​ថ្មី ធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន
Sopheak PichJULY 26 2024

 ថ្ងៃទី19 ខែកក្កដា ឆ្នាំ 2024 - ក្រុមហ៊ុន MPOS និង PassApp បានចុះហត្ថលេខាយោគយល់គ្នាលើភាពជាដៃគូរសហការ គោលបំណងជំរុញអាជីវកម្មបែបឌីជីថល ដើម្បីផ្ដល់ជូនឲ្យអ្នកប្រើប្រាស់របស់ក្រុមហ៊ុនទាំងពីរទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលជាងមុន។

Photo 2024 07 26 10 41 27

Photo 2024 07 26 10 41 30កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង MPOS និង PassApp  នឹងនាំមកនូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងសងខាងក្នុងរូបភាពជាច្រើន។ ជាដំបូងប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាននិងការបញ្ជាទិញវៃឆ្លាត MPOS (MPOS F&B Management System) សហការគ្នាយ៉ាងស៊ីជម្រៅជាមួយនឹង PassApp កម្មវិធីទូរសព្ទដៃផ្ដល់សេវាកម្មកក់តាក់ស៊ី ដើម្បីផ្តល់ជូនម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍កាន់តែពិសេសជាងមុន ដោយអតិថិជននិងទទួលបានការបញ្ចុះតម្លៃពិសេសរាល់ពេលធ្វើដំណើរតាមរយៈ​ PassAppទៅតាមបណ្ដាហាងជាដៃគូរបស់ MPOS។ លើសពីនេះ អតិថិជនក៏នឹងទទួលបានការផ្តល់ជូនពិសេសបន្ថែមទៀត គ្រាន់តែបង្ហាញប្រវត្តិប្រតិបត្តិការធ្វើដំំណើរក្នុងកម្មវិធី​ PassApp រាល់ការកម្ម៉ង់អាហារឬភេសជ្ជៈពីហាងដៃគូររបស់ MPOS ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញដំណើរការអាជីវកម្មបែបឌីជីថលនៅកម្ពុជា​ កាន់តែងាយស្រួល ឆ្លាតវៃ និងមានសុវត្ថិភាពជាងមុន និងបន្ដលើកកម្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍ដែលល្អប្រសើរជាងមុនដល់អតិថិជនទូទៅផងដែរ។

Photo 2024 07 26 11 06 59

Photo 2024 07 26 11 06 57

Photo 2024 07 26 10 41 21

Photo 2024 07 26 10 41 24លោក Edward តំណាង MPOS បានមានប្រសាសន៍ថា ៖  យើងរីករាយណាស់ក្នុងការឈានដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន PassApp ។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការរួមចំណែកលើកកម្ពស់អាជីវកម្មបែបឌីជីថលនៅកម្ពុជា ព្រមទាំងសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះក្នុងការផ្ដល់ជូនសេវាកម្មល្អប្រសើរជាងមុន ជូនអតិថិជនក្នុងវិស័យទាំងពីរ នាសម័យឌីជីថលនេះផងដែរ។

កញ្ញា ម៉េង លី (Meng Ly) ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន PassApp មានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការជាមួយ MPOS នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍សេវាកម្មបន្ថែមជាមួយម្រើសច្រើនបែប​ មានសេវាកម្មកក់ដំណើរការទៅកាន់ហាងម្ហូបអាហារ និងភេសជ្ជៈ ដែលមានភាពងាយស្រួល ទាន់សម័យ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយកាត់បន្ថយការចំណាយ។ ពួកយើងនឹងអភិវឌ្ឍន៍បទពិសោធន៍ថ្មីៗរួមគ្នានាពេលអនាគត។ ភាគីទាំងសងខាងនឹងធ្វើការផ្សព្វផ្សាយអំពីសកម្មភាពទីផ្សារចម្រុះនៅលើបណ្តាញសង្គមជាប្រចាំ ដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។

កិច្ចសហប្រតិបត្តិការរវាង MPOS និង PassApp មិនត្រឹមតែនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់ភាគីទាំងសងខាងប៉ុណ្ណោះទេ ថែមទាំងបញ្ចូលនូវភាពរស់រវើកថ្មីទៅក្នុងវិស័យម្ហូបអាហារ និងទេសចរណ៍របស់ប្រទេសកម្ពុជា និងរួមគ្នាបើកយុគសម័យថ្មីនៃអាជីវកម្មផងដែរ។

 

អំពី MPOS

Photo 2024 07 26 10 41 18MPOS គឺជាអ្នកផ្តល់សេវាប្រព័ន្ធគ្រប់គ្រងឌីជីថលម្ហូបអាហារក្នុងស្រុកប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ដោយប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រតិបត្តិការហាងមានភាពងាយស្រួល ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់នូវការគាំទ្រផ្នែកទីផ្សារ។ ផលិតផលទំនើបនឹងផ្តល់នូវដំណោះស្រាយឌីជីថលដ៏ទូលំទូលាយសម្រាប់ឧស្សាហកម្មម្ហូបអាហារ ជួយពាណិជ្ជករកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រតិបត្តិការ។ បច្ចុប្បន្ននេះ MPOS បានសហការជាមួយពាណិជ្ជករក្នុងអាជីវកម្មច្រើនប្រភេទផ្សេងៗគ្នា ព្រមទាំងអនុវត្តវិធីសាស្រ្តនៃការបញ្ជាទិញដ៏ងាយស្រួល និងឧបករណ៍ទីផ្សារសម្ព័ន្ធសម្បូរបែប ដែលជួយដល់ពាណិជ្ជករបង្កើនប្រាក់ចំណូល បង្កើនលំហូរអតិថិជន និងលើកកម្ពស់ការប្រកួតប្រជែងទីផ្សារ។

អំពី PassApp

Photo 2024 07 26 10 41 15PassApp គឺជាកម្មវិធីទូរសព្ទដៃផ្ដល់សេវាកម្មកក់តាក់ស៊ីក្នុងស្រុកដំបូងគេរបស់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ហើយបច្ចុប្បន្នដំណើរការនៅក្នុងខេត្តក្រុងភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពត កំពង់ចាម កំពង់ស្ពឺ កណ្ដាល និងបន្ទាយមានជ័យ។ កម្មវិធី PassApp ងាយស្រួលប្រើ ហើយអ្នកអាចធ្វើការកក់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាមួយជម្រើសទូរទាត់តាមអនឡាញ ឬប្រាក់សុទ្ធ ។ កម្មវិធីនេះអាចផ្តល់នូវមធ្យោបាយជាច្រើនប្រភេទដូចជា កង់បីឥណ្ឌា រ៉ឺម៉ក​ រថយន្ដតូច និងរថយន្ដ SUV ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាទទួលបានសេវាកម្មកក់ដំណើរតាមប្រព័ន្ទអនឡាញប្រកបដោយតម្លៃសមរម្យ និងភាពងាយស្រួល។

Sopheak Pich

អត្ថបទសរុប៖ 665

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia