មិនមែន១-២លាន! ខ្សែភាពយន្ត ៣ចំណងជើងនេះ ចំណាយលុយផលិត ច្រើនជាងគេបំផុតក្នុងលោក
Ping Chou EngSEPTEMBER 26 2024117 views

ភាពជឿនលឿននៃបច្ចេកទេសនិងឧបករណ៍ ការប្រែប្រួលនៃតម្រូវការទីផ្សារនិងរសនិយមរបស់ប្រទេសនីមួយៗ ​ គឺជាកត្តារួមចំណែកដល់ការកើនឡើងចំណាយ និងបង្កឥទ្ធិពលដល់ការផលិតភាពយន្តរបស់ផលិតករ។

 

យ៉ាងណាមិញខាងក្រោមនេះជាខ្សែភាពយន្តហូលីវូដ៣ចំណងជើង ចំណាយថ្លៃផលិតច្រើនជាងគេបំផុតគិតត្រឹមឆ្នាំ២០២៤ ក្នុងប្រវត្តិសាស្រ្តឧស្សាហកម្មភាពយន្ត ដែលបានចេញផ្សាយជាសាធារណៈរួចហើយ មិនរាប់បញ្ចូលភាពយន្តដែលនៅតែស្ថិតក្នុងការផលិតឬក្រោយការផលិត ព្រោះតម្លៃអាចប្រែប្រួលក្នុងអំឡុងពេលដំណើរការផលិត ដោយក្នុងនោះក៏មិនរាប់បញ្ចូលលើចំណាយផ្សព្វផ្សាយពាណិជ្ជកម្ម​និងថ្លៃពន្ធឡើយ៖

 

. រឿង Star Wars: វគ្គ The Rise of Skywalker: ជាស្នាដៃរបស់ផលិតករតែមួយជាមួយ Star Wars ក្នុងវគ្គ The Force Awakens រឿងនេះបានចំណាយទុនផលិតអស់តិចជាងវគ្គមុនចំនួន៣១លានដុល្លារ ពោលគឺ ចំណាយ៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៩ ដោយអាចទាញចំណូលត្រឡប់មកវិញប្រមាណ១.១ពាន់លានដុល្លារ។  រឿងនេះជាប្រភេទរឿងផ្សងព្រេងប្រឌិតបែបវិទ្យាសាស្រ្ត (Sci-fi/Action) ដែលនិយាយអំពីការប្រយុទ្ធគ្នានិងការរស់ឡើងវិញរបស់អធិរាជ Palpatine។

Scale

 

 

. រឿង Jurassic World: វគ្គ Fallen Kingdom:  ខ្សែភាពយន្តអាមេរិក ដែលជាប្រភេទរឿង​ប្រឌិតបែបវិទ្យាសាស្ត្រ (Sci-fi) ផលិតក្នុងឆ្នាំ ២០១៨ ដោយផលិតករពីររូបគឺលោក  Frank Marshall និងលោក Patrick Crowley។  រឿងនេះនិយាយអំពីដំណើរផ្សងព្រេងក្នុងការជួយសង្គ្រោះដាយណូស័រពីការផ្ទុះភ្នំភ្លើង ដែលចំណាយទុនផលិតអស់ប្រមាណ ៤៣២លានដុល្លារ និងទទួលបានចំណូលមកវិញ១.៣១ពាន់លានដុល្លារពីជុំវិញពិភពលោក។

M V5 B Nz Ix Mj Yw Nd Ew N15 B Ml5 Ban Bn Xk Ft Z Tgw Mzk5 Md I3 Ntm@. V1 F Mjpg U X1000

 

 

. រឿង Star Wars: វគ្គ The Force Awakens: ផលិតនៅក្នុងឆ្នាំ២០១៥ ដោយផលិតករស្រីឈ្មោះ Kathleen K. Kennedy ខ្សែភាពយន្តរបស់អាមេរិកាំងនេះជាប្រភេទរឿង ប្រឌិតបែបវិទ្យាសាស្រ្ត (Sci-fi) និយាយអំពីការុករកវិទ្យាសាស្រ្តនៃកម្លាំងពិសេស Jedi ខណៈការចំណាយលុយផលិតអស់៤៤៧លានដុល្លារ ដែលជាចំនួនច្រើនផុតគេបង្អស់ក្នុងវិស័យកុន ហើយរឿងនេះអាចរកចំណូល បានមកវិញ២.០៧ពាន់លានដុល្លារពីជុំវិញពិភពលោក។

Scale (1)

 

 

ជាពិតណាស់ការផលិតភាពយន្តគឺជាអាជីវកម្មមួយដែលត្រូវចំណាយដើមទុន ហើយក្នុងដំណើរការផលិតនោះដែរ ផលិតករគ្រប់រូបតែងតែប៉ាន់ស្មាននិងធ្វើគម្រោងចំនួនលុយ ត្រូវចំណាយផលិត។

 

ប៉ុន្តែមិនប្រាកដថាចំនួននៃលុយផលិតនោះអាចដំណើរការទៅបានតាមការគ្រោងទុកនោះទេ ពោលគឺមានលើស មានខ្វះ មានខាតនិងមានចំណេញ។

 

ការប្រើប្រាស់លុយទាំងនោះមិនល្អឬទៅមុខបានរលូនគឺ អាស្រ័យលើខ្សែចង្វាក់នៃការងារនីមួយរបស់ផ្នែក នៅក្នុងផលិតកម្ម ឧទាហរណ៍៖ ដូចជាផលិតករ អ្នកដឹកនាំរឿង អ្នកសរសេរសាច់រឿងនិងស្រ្គីប តួសម្តែង ផ្នែកថតនិងកាត់ត ការរៀបចំឆាក ការយកសំឡេង សម្លៀកបំពាក់និងផ្នែកសំខាន់ៗផ្សេងទៀត។

 

ប្រសិនបើផ្នែកទាំងនោះធ្វើឱ្យ ស្ទះពេលវេលាឬចំណុចតូចណាមួយនៃការងារ កំឡុងពេលថតត្រឹមតែ៥នាទីក៏អាចធ្វើឱ្យផលិតករខាតលុយរាប់សែនដុល្លារដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia