ល្អណាស់! ក្រុមហ៊ុនកសិកម្មអន្តរជាតិចំនួន២ ចាប់ដៃគ្នា នាំចូលនិងចែកចាយផលិតផលថ្នាំកសិកម្ម របស់សហរដ្ឋអាមេរិក នៅកម្ពុជា
Nim Pranun SEPTEMBER 14 2024

ជាក្រុមហ៊ុនកសិកម្មដ៏លេចធ្លោ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន G-Planter បានកសាងប្រវត្តិសាស្រ្ដថ្មីមួយទៀតដោយបាន បាន ប្រារព្ធពីធីសម្ពោធភាពជាដៃគូសហការ ជាផ្លូវការណ៏ជាមួយក្រុមហ៊ុន Corteva ដែលជាក្រុមហ៊ុនថ្នាំគីមីសិកម្ម និងគ្រាប់ពូជដ៏ធំបំផុត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានវត្តមានជាពិសេសរបស់អតិថិជនសំខាន់ៗ មកពីបណ្តាខេត្ត​ជុំវិញ​ប្រទេស កម្មវិធីនេះបានប្រព្រិត្តិទៅ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

កម្មវិធីនេះ ក៏មានវត្តមានបើកជាផ្លូវការដោយលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) លោកបណ្ឌិត បានអបអរសាទរចំពោះក្រុមហ៊ុនទាំងពីរចំពោះភាពជាដៃគូ ដោយលោករំពឹងថា ទាំង Corteva & G-Planter នឹងរួមចំណែកជាវិជ្ជមានដល់ចក្ខុវិស័យរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្នុងការឈានទៅដល់ការបង្កើនប្រាក់ចំណូលរបស់កសិករ និងលើកកម្ពស់ភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកបណ្ឌិត ម៉ាក់ សឿន មានប្រសាសន៍ថាថា “ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

ជាថ្មីម្តងទៀត​ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងទាំង​ឡាយ​ក៏ដូចជា ក្រុមហ៊ុន ករតេវ៉ា និងក្រុមហ៊ុន ជី-ផ្លេនធើ និងដៃគូអភិវឌ្ឍនានាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការចូលរួមដែលទទួលបានលទ្ធផលជាវិជ្ជមានគួរជាទីមោទនៈ។ កម្ពុជានៅតែត្រូវការនូវការគាំទ្រជាពិសេសដើម្បីរួមចំណែកដោះស្រាយបញ្ហាជាសាកលជាអាទិ៍គឺការធ្វើឲ្យមានសន្តិសុខស្បៀងសម្រាប់មនុស្សជាតិ និងការត្រៀមបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុដែលប្រទេសនីមួយៗមិនអាចធ្វើបានតែឯកឯងពោលគឺត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនេះ  ខ្ញុំមានកិត្តិយសសូមប្រកាសបើកពិធីសម្ពោធដ៏មានសារៈសំខាន់នេះស្តីពី “ភាពជាដៃគូសហការ និងផលិតផលថ្មី រវាងក្រុមហ៊ុន ករតេវ៉ា អាគ្រីសាយអិន និងជី-ផ្លេនធើ” ជាផ្លូវការចាប់ពីពេលនេះតទៅ។

Photo 2024 09 14 14 32 54

លោក Ong អគ្គនាយកក្រុមហ៊ុន G-Planter Cambodia មានប្រសាសន៍ថា “យើងមានកិច្ចសហការដ៏ជោគជ័យជាមួយ Corteva ក្នុងប្រទេសម៉ាឡេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងពិតជារីករាយខ្លាំងណាស់ដែលក្រុមហ៊ុន Corteva បានបន្តភាពជាដៃគូរសហការបន្ថែមទៀតក្នុងនាមជាអ្នកចែកចាយតែមួយគត់នៅក្នុងទឹកដីកម្ពុជា។

យើងមានភាពជឿជាក់ថា អ្នកជំនាញកសិកម្មដែលមានបទពិសោធន៍របស់យើង និងផ្តល់ជូននូវបច្ចេកវិទ្យាកសិកម្មថ្មីៗ​របស់ Corteva ហើយផលិតផលទាំងនោះ និងជួយបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករកម្ពុជា។  លើសពីនេះ យើងប្តេជ្ញាថា ការវិនិយោគនៅទីនេះ គឺជាផែនការរយៈពេលវែង ក្នុងការច្នៃប្រឌិតដំណោះស្រាយ និងសេវាកម្មកសិកម្ម​ សម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងសុខុមាលភាពនៃសហគមន៍កសិកម្មនៅកម្ពុជា”។

Photo 2024 09 14 14 12 28

ចំណែក លោក Bryce អគ្គនាយកផ្នែកពាណិជ្ជកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Corteva បានរំលឹកឡើងវិញថា Corteva ត្រូវរួមបញ្ចូលគ្នារវាងក្រុមហ៊ុន DOW-DuPont កសិកម្ម និងគ្រាប់ពូជមានប្រវត្តិយូរលង់ណាស់មកហើយលើ​ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍កសិកម្ម ដែលបង្កើត និងរុករកឃើញនូវរូបមន្ត សារធាតុ ឬម៉ូលេគុលថ្នាំកសិកម្មថ្មីៗ ដើម្បីបំពេញតម្រូវការ និងស្របតាមការផ្លាស់ប្តូរជានិច្ចរបស់កសិករ។ កិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ​របស់យើងគឺ G-Planter នឹងពង្រីចកិច្ចផ្តួចផ្តើម ក្នុងការរៀបចំអនាគតប្រកបដោយនិរន្តរភាពនៃផលិតកម្មស្បៀង និងកសិកម្ម។ ក្រុមហ៊ុន​បាន​ណែនាំ​នូវ​គីមី​សាស្ត្រ​​មួយ​ចំនួន ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​លើ​កការកម្ចាត់ ពពួក​ស្មៅ​ ​ជំងឺ និងសត្វល្អិតចង្រៃ​លើដំណាំផ្សេងៗ។ ផលិតផលជាច្រើនទៀតនឹងត្រូវបានណែនាំទៅក្នុងទីផ្សារ​កម្ពុជា នាត្រីមាសទី១ ក្នុងឆ្នាំ២០២៥ ជាពិសេសផលិតផលថ្មី ដើម្បីដោះស្រាយបញ្ហារបស់កសិករទាក់ទងនឹងស្មៅស្រូវ (ស្រងែ)។ បន្ថែមពីនេះទៅទៀត នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ យើងនឹងនាំមកនូវ ​ផលិតផល​ថ្នាំជីវសាស្ត្រ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែកលើការប្រើប្រាស់សារធាតុគីមីទាំងស្រុង បន្តការបង្កើនផលិតភាព របស់អ្នកផលិតប្រកបដោយនិរន្តរភាព និងសុវត្តិភាពខ្ពស់។

Photo 2024 09 14 14 16 56

គួរបញ្ជាក់ផងដែរថា G-Planter គឺជាក្រុមហ៊ុនមួយ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ ជាក្រុមហ៊ុនដែលផ្តល់​សេវាកម្មកសិកម្ម និងដំណោះស្រាយដ៏ល្អឥតខ្ចោះមួយ ក្នុងការគ្រប់គ្រងដំណាំសម្រាប់ឧស្សាហកម្មកសិកម្ម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2004 ដោយក្រុមអ្នកជំនាញកសិកម្ម ដែលមានបទពិសោធន៍ធ្វើការជាច្រើនឆ្នាំឲ្យក្រុមហ៊ុន DuPont Agricultural។ បច្ចុប្បន្ន G-Planter បានសហការជាមួយ Corteva Agriscience ដើម្បីចែកចាយផលិតផលថ្នាំកសិកម្ម នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកម្ពុជា។

Corteva Agriscience™ គឺជាក្រុមហ៊ុនកសិកម្មលំដាប់ពិភពលោក ដែលតែងតែឈានមុខគេ​ក្នុង​ការរុករកឃើញនូវ ផលិតផល (ថ្នាំគីមី និងពូជ) និងបច្ចេកវិទ្យថ្មីៗជានិច្ច។​ បេសកកម្មរបស់ក្រុមហ៊ុនគឺ “ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ និងសហគមន៍ទូទាំងពិភពលោក” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 មកពីការរួមបញ្ចូលគ្នារវាងកសិកម្ម DOW-DUPONT ដែលបានក៏កើតឡើងជាយូរមកហើយ។ ក្រុមហ៊ុននេះមានទីតាំងនៅ Indianapolis សហរដ្ឋអាមេរិក៕

 

 

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia