ការចុះអនុស្សារណៈលើកិច្ចព្រមព្រៀងការសហការគ្នារវៀងក្រុមហ៊ុនស្យាមគូបូតានិងក្រុមហ៊ុនមិត្តហ្វូន ដើម្បីពង្រឹងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា
Bunthoeun KoemJULY 31 2024

ភ្នំពេញ៖ ថ្ងៃទី ៣០ខែ​ កក្កដា ឆ្នាំ២០២៤  ដឹកនាំដោយលោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថា​ផាន់) អគ្គនាយករងជាន់ខ្ពស់​ ក្រុមហ៊ុនស្យាមគូបូតា និង លោក Doan Chinh (លោក ស៊ន ជីញ) អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន  បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MoU)លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ការសហការគ្នានេះមានគោលបំណងជាយុទ្ធសាស្រ្តដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជាជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅតែបន្តកើនឡើង។

Photo 2024 07 31 13 52 05 (4)

លោកស្រី Waraporn Osathapan(លោកស្រី វៈរ៉ាផន អូសាក់ថា​ផាន់) បានមានប្រសាសន៍ថាក្រុមហ៊ុនស្យាមគូបូតាកបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗ ជូនអតិថិជនរបស់ខ្លួនតាមរយៈការចូលជាសមាជិកគូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នងនោះមាន គម្រោង អតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់អតិថិជនចាស់និងអតិថិជនថ្មី ។ ហើយនិងកម្មវីធីទូរសព្ទដៃគូបូតាផ្តល់ជាចំណេះដឹងនិងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាព។​ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ​​ យើងបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា រួមជាមួយនិងការផ្តល់កញ្ចប់សេវាអ៊ិនធើណែត Wi-Fi និងសេវាកម្មអ៊ីនធើណែតដែលមានល្បឿនលឿននិងមានស្ថេរភាពជាពិសេសជូនដល់អតិថិជនគូបូតាប្រចាំប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ នឹងនាំទៅរកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ផ្នែកសេវាកម្មសំខាន់ៗ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា។

Media Contact: SIAM KUBOTA Co., Ltd. Email : ratchawan.t@kubota.com

Photo 2024 07 31 15 43 42

Photo 2024 07 31 14 15 19

Photo 2024 07 31 14 15 20

Photo 2024 07 31 13 52 05 (3)

Photo 2024 07 31 14 15 36

Photo 2024 07 31 14 16 57

Photo 2024 07 31 13 52 03 (2)

Photo 2024 07 31 13 52 04

Photo 2024 07 31 13 52 05

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia