ភេសជ្ជៈប៉ូវកម្លាំង Monster Energy ប្រកាសចូលទីផ្សារកម្ពុជាជាផ្លូវការ ក្រោមភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន កូកា-កូឡា ខ្មែរ
Daneth Mech•SEPTEMBER 28 2026•

រាជធានីភ្នំពេញ ខែកញ្ញា ឆ្នាំ2026៖ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានប្រកាសជាផ្លូវការក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវ ភេសជ្ជៈប៉ូវកម្លាំង Monster Energy នៅទីផ្សារកម្ពុជា។ ការមកដល់ជាផ្លូវការនេះ ផ្តល់ជូននូវ 2រសជាតិ រួមមាន៖ Monster Energy Original - រសជាតិដើម និងMonster Energy Ultra Zero Sugar - គ្មានជាតិស្ករ ក្នុងចំណុះ 355 មីលីលីត្រ ជាមួយតម្លៃសមរម្យត្រឹមតែ 1.35ដុល្លារ ឬ 5,500រៀល ក្នុងមួយកំប៉ុង។ ការបោះជំហានជាផ្លូវការនេះ មិនត្រឹមតែជាការនាំយកម៉ាកផលិតផលភេសជ្ជៈប៉ូវកម្លាំងល្បីល្បាញលំដាប់ពិភពលោកមកកាន់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្កើនជម្រើសផលិតផលឱ្យកាន់តែសម្បូរបែបជូនអតិថិជនអ្នកញ៉ាំ និងបង្កើតនូវឱកាសអាជីវកម្មថ្មីៗបន្ថែមទៀតដល់ដៃគូអាជីវកម្ម និងអាជីវករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

Photo 2026 09 28 14 49 23

Photo 2026 09 28 14 49 25

 

ការចូលទីផ្សារជាផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង Monster Energy នេះ ឆ្លើយតបនឹងកំណើនតម្រូវការភេសជ្ជៈប៉ូវកម្លាំងកម្រិតគុណភាពខ្ពស់ក្នុងចំណោមអតិថិជនអ្នកញុំានៅកម្ពុជា ជាពិសេសក្នុងចំណោមយុវវ័យដែលកំពុងស្វែងរកម៉ាកផលិតផលលំដាប់ពិភពលោក និងជម្រើសភេសជ្ជៈថ្មីៗ។ ការដាក់លក់នេះក៏ត្រូវបានរំពឹងថានឹងបង្កើតឱកាសអាជីវកម្មបន្ថែមសម្រាប់ដៃគូអាជីវកម្ម និងអាជីវករលក់ដុំ និងរាយ​​ នៅទូទាំងប្រទេសផងដែរ។

កម្មវិធីសម្ពោធជាផ្លូវការនេះ បានរៀបចំឡើងនៅ សណ្ឋាគារ Courtyard by Marriott Phnom Penh ដែលជាជំហានដ៏ឥតឈប់ឈរសម្រាប់ ក្រុមហ៊ុន កូកា-កូឡា ខ្មែរ ក្នុងការនាំយកភេសជ្ជៈប៉ូវកម្លាំងកម្រិតគុណភាពខ្ពស់ និងបង្កើនជម្រើសផលិតផលដ៏សម្បូរបែបរបស់ខ្លួន ជាមួយការនាំយកម៉ាកផលិតផលលំដាប់ពិភពលោកដ៏ល្បីល្បាញមួយទៀតមកជូនអតិថិជន។

អតិថិជនទាំងអស់អាចស្វែងរក ភេសជ្ជៈប៉ូវកម្លាំង Monster Energyនេះបានយ៉ាងងាយស្រួលនៅតាមបណ្តាផ្សារទំនើប ឬម៉ាតដៃគូជាច្រើនរួមមាន៖ ផ្សារទំនើបLucky ផ្សារAEON ផ្សារMakro ម៉ាតKh24 ម៉ាតM9 VINម៉ាត ម៉ាតBonjour ម៉ាតCG App E-GetS ម៉ាតWingShop ONម៉ាត និងម៉ាតSovan 2.0 ជាដើម ព្រមទាំងផ្សារទំនើប ឬម៉ាតជាច្រើនទៀត​នៅទូទាំងប្រទេស​      កម្ពុជា។ សម្រាប់អាជីវករលក់ដុំ​ និងរាយ ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់លក់ភេសជ្ជៈប៉ូវកម្លាំង Monster Energyនេះ អាចទំនាក់ទំនងមកកាន់ ក្រុមហ៊ុន កូកា-កូឡា ខ្មែរ បាន ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា។

 

Photo 2026 09 28 14 49 28

Photo 2026 09 28 14 49 30

Photo 2026 09 28 14 49 33

 

«វត្តមានយ៉ាងរឹងមាំជាង 3ទសវត្សរ៍នៅប្រទេសកម្ពុជា បង្រៀនឱ្យយើងស្គាល់ និងយល់ច្បាស់ពីប្រទេសកម្ពុជា ប្រជាជន និងសហគមន៍ដែលយើងធ្វើអាជីវកម្មជារៀងរាល់ថ្ងៃ។ យើងស្គាល់ពីអតិថិជនអ្នកញុំា ហើយយើងដឹងថាពួកគាត់កំពុងស្វែងរកភេសជ្ជៈបែបណា។ ភេសជ្ជៈប៉ូវកម្លាំង Monster Energy គឺជាម៉ាកផលិតផលដែលប្រជាជនកម្ពុជាជាច្រើនបានស្គាល់រួចមកហើយ និងកំពុងទន្ទឹងរង់ចាំ ។ ការនាំយកផលិតផលនេះមកកាន់ប្រទេសកម្ពុជា មិនត្រឹមតែផ្តល់ឱកាសដល់ដៃគូអាជីវកម្មរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជម្រើសជូនអតិថិជនដែលជាយុវវ័យជំនាន់ក្រោយនូវជម្រើសថ្មីៗដែលស័ក្តិសមបំផុតទៅនឹងថាមពល មហិច្ឆតា និងរបៀបជាស្ទីលរស់នៅរបស់ពួកគេ » តាមការលើកឡើងរបស់ លោក ប៉ាវឡូ​ ហ្គាសស្ប៉ា អឌ្រីហ្គេស - អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន កូកា-កូឡា ខ្មែរ។ លោកបានបន្ថែមថា «ជាច្រើនឆ្នាំមកនេះ យើងបានរីកចម្រើនទៅមុខស្របជាមួយប្រទេសកម្ពុជា យើងប្រកបអាជីវកម្មដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ យើងរួមចំណែកដល់ការអភិវឌ្ឍលូតលាស់ទៅមុខរបស់ប្រទេសកម្ពុជា និងទទួលបានទំនុកចិត្តពីដៃគូអាជីវកម្មរបស់យើង តាមរយៈគុណតម្លៃដែលយើងបានរក្សាខ្ជាប់ខ្ជួនជាប្រចាំ»។

ការបង្ហាញខ្លួនជាផ្លូវការនៃ ភេសជ្ជៈប៉ូវកម្លាំង Monster Energy ដែលជាម៉ាកផលិតផលលំដាប់ពិភពលោក ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ក្នុងការនាំយកនូវម៉ាកផលិតផលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា ព្រមទាំងបន្តផ្តល់ជម្រើសផលិតផលឱ្យកាន់តែសម្បូរបែបជូនអតិថិជនអ្នកញ៉ាំ និងបង្កើតនូវឱកាសអាជីវកម្មថ្មីៗឥតឈប់ឈរ សម្រាប់ដៃគូអាជីវកម្ម និងអាជីវករលក់ដុំ និងរាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា!

 

Photo 2026 09 28 14 49 37

Photo 2026 09 28 14 49 38

Photo 2026 09 28 14 49 40

Photo 2026 09 28 14 49 42

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia