ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ពេលវេលាបញ្ចប់គម្រោងស្ពានព្រះមុនីវង្ស ខណៈការសាងសង់នឹងសម្រេចមុនផែនការ ៤ ខែ
Bunthoeun KoemOCTOBER 27 20231.9 K views

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងសាងសង់ស្ពានកាសព្រះមុនីវង្ស នឹងត្រូវបញ្ចប់ការសាងសង់មុនផែនការកំណត់ចំនួន ៤ ខែ ខណៈដែលជំហានទី១ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។

391709666 869212681239077 8796815042439816207 N

យោងតាមសារនៅក្នុងផេកហ្វេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមបានបញ្ជាក់ថា «បន្ទាប់ពីសមិទ្ធផលស្ពានបេតុងខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា បានដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ក៏គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)»

ឯកឧត្ដមបន្ដថា «ក្នុងអំឡុងពេលនេះ ខ្ញុំសូមអធ្យាស្រ័យ និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករការរំខានពីការដ្ឋានសំណង់កំពុងសាងសង់»

សូមជម្រាប់ផងដែរថា គម្រោងស្ពានអាកាសព្រះមុនីវង្សនេះមានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋបាលរាជធានី​ភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC និងចំណេញថវិកាប្រមាណ ៣៦ លានដុល្លារ៕

395936588 871387077688304 1922102204441474371 N

395335488 871387144354964 6635638376195615910 N

396523997 871387094354969 8755268766739228441 N

396693484 871387111021634 4191339749188157618 N

395936588 871387077688304 1922102204441474371 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia