អ្នកឧកញ៉ាម៉ុង ឫទ្ធី​បង្កើតផ្លូវឡូរីជិត ១០គ.ម នៅខេត្តកំពង់ស្ពឺ ទាក់ទាញភ្ញៀវទេសចរ
Nim Pranun JULY 8 20241.2 K views

បងប្អូនដែលលេងបណ្ដាញសង្គមFacebook ​របស់ឯកឧត្តមបណ្ឌិតម៉ុង​ ឫទ្ធី ប្រាកដជាបានឃើញហើយពីទិដ្ឋភាពផ្សេងៗក្នុងតំបន់កសិឧស្សាហកម្មម៉ុង​ ឫទ្ធី មានទីតាំងភូមិ​សំរោង​ជើងភ្នំ​ ឃុំសែនដី​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ (Yamamoto Circuit Cambodia) ដែលមានសួនសត្វ តំបន់លំនៅឋាន កសិកម្មជាដើម ហើយកាលពីថ្មីៗឯកឧត្តមក៏កំពុងសាងសង់ផ្លូវឡូរី ក្នុងគោលបំណងទាក់ទាញទេសចរមកកម្សាន្ដ។

​ផ្លូវឡូរីនេះ បានចាប់ផ្ដើមពីដើមខែមករាឆ្នាំ២០២៤​ប្រើពេល៦ខែបានសាងសង់ផ្លូវ​ឡូរី២ខ្សែ​ ទៅមក​សរុប​ប្រវែង​9.200ម៉ែត្រ​ ​ស្ថានីយ៍​ទី១​ និងទី២​ ព្រមទាំង​មានរូង​ក្រោមដី៣កន្លែង​ បានសាងសង់រួចរាល់ជា​ស្ថាពរ​ និងបាន​ស្ថាបនាតំឡើង​ឡូរី​បានចំនួន៣០គ្រឿងផងដែ​ ឡូរី​ទាំងអស់​ប្រើដោយ​ថាមពល​កកើតឡើងវិញ(អាគុយ)​ ។

ផ្លូវឡុរីនេះ នឹងបើកទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​អោយមក​ជិះលេង​កម្សាន្ត​ ក្រោយថ្ងៃទី២០ខែកក្កដា​ឆ្នាំ​២០២៤ ហើយឡូរីនេះ ក៏ត្រូវបានរំពឹងទុកថា នឹង​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​អោយមក​ចូលលេង​កម្សាន្ត​ក្នុងតំបន់នោះ។

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia