២០២៦ សល់លុយ មិនដឹងធ្វើអ្វី? មកស្គាល់ធនាគារធំៗ ៦ នេះនៅកម្ពុជា ហ៊ានឱ្យការប្រាក់សន្សំខ្ពស់
Pov SaruJANUARY 8 20261.8 K views

ការដាក់លុយសន្សំនៅធនាគារដែលមានភាពជឿជាក់ និងផ្តល់អត្រាការប្រាក់ខ្ពស់ គឺជាជម្រើសមួយដែលមានសុវត្ថិភាព និងសមស្របសម្រាប់អ្នកដែលមិនទាន់ហ៊ានវិនិយោគ។ ខាងក្រោមនេះគឺជាធនាគារធំៗ ៦ នៅកម្ពុជាដែលកំពុងផ្តល់អត្រាការប្រាក់សន្សំខ្ពស់គួរឱ្យចាប់អារម្មណ៍ ទាំងលើប្រាក់រៀល និងប្រាក់ដុល្លារ។

 

១. ធនាគារ Woori៖ គណនីចម្រើនទ្រព្យផ្លឹសនៅធនាគារ អ៊ូរី ផ្តល់ជូនអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេល ១២ខែ ៥.៥០% លើប្រាក់រៀល និង ៤.៥៥% លើប្រាក់ដុល្លារ។ សម្រាប់ព័ត៍មានលម្អិតអាចទំនាក់ទនងសួរបានតាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៦៣ ៣៣៣/ ០៨១ ៣៣១ ៣៣៣។ 

 

២. ធនាគារ PPC ៖ គណនីសន្សំមានកាលកំណត់ PPC Bank ផ្ដល់អត្រាការប្រាក់ខ្ពស់សម្រាប់ ៣.៣៥% ក្នុង ១២ខែលើប្រាក់រៀល និង ៤.៨០% លើប្រាក់ដុល្លារក្នុងរយៈពេល ១២ខែ។ សម្រាប់ព័ត៍មានលម្អិតអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ ០២៣ ៣៩០៩ ៩០៩។

 

៣. ធនាគារ Shinhan ៖ គណនីសន្សំពិសេសមានរយៈពេលកំណត់ ផ្តល់អត្រាការប្រាក់លើប្រាក់សន្សំជាប្រភេទប្រាក់រៀល ដល់ទៅ ៥.៣០% សម្រាប់ ១២ខែ និងប្រាក់ដុល្លារ ៤.៨០% សម្រាប់ ១២ខែ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៥៥ ០០១។ 


៤. ធនាគារ KB Prasac ៖ គណនីសន្សំមានកាលកំណត់ បានផ្ដល់អត្រាការប្រាក់លើប្រភេទប្រាក់រៀល ៥.៥០% សម្រាប់រយៈពេល ១២ខែដល់ ៦០ខែ និងប្រាក់ដុល្លារ ៤.៥០% សម្រាប់ ១២ខែ ដល់ ៦០ខែ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៩៩ ៩១១។


៥. ធនាគារប្រៃសណីយ៍ (CP Bank)៖ ផ្ដល់ការប្រាក់សម្រាប់គណនីសន្សំបង្គរ ៦% លើប្រភេទប្រាក់រៀលសម្រាប់រយៈពេល ១២ខែ និង ៦% លើប្រភេទប្រាក់ដុល្លារសម្រាប់រយៈពេល ១២ខែ។ សម្រាប់ព័ត៍មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ២០០ ០០២/ ១៨០០ ២០០ ៨៨៨។


៦. ធនាគារ Wing ៖  គណនីសន្សំរបស់ធនាគារ Wing ផ្ដល់ការប្រាក់ ៥.៥០% លើប្រាក់រៀលសម្រាប់រយៈពេល ១២ខែ និង ៥.៥០% លើប្រាក់ដុល្លារសម្រាប់រយៈពេល ១២ខែ។ សម្រាប់ព័ត៍មានសម្អិតអាចទំនាក់ទំនងសួរបានតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។ 

 

សរុបមកវិញ ក្នុងឆ្នាំ ២០២៦ នេះ ប្រសិនបើអ្នកមិនទាន់មានភាពជឿជាក់ក្នុងការវិនិយោគ ឬពង្រីកអាជីវកម្ម សូមកុំទុកលុយចោល ដាក់លុយសន្សំនៅធនាគារដែលអ្នកអាចជឿជាក់បាន។ វាមិនត្រឹមតែជួយរក្សាសុវត្ថិភាពប៉ុណ្ណោះតែក៏ជួយបង្កើតចំណូលបន្ថែមឱ្យអ្នកបានផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia