តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក្នុងជីវិតប្រចាំថ្ងៃ មនុស្សខ្លះដែលនៅក្បែរខ្លួនយើង ពួកគេមើលទៅ កើតមកជីវិតសំណាងល្អម្ល៉េះ មិនថាទាំងការងារ និងការរកស៊ី? តាមពិតទៅ ជីវិត មិនមានមន្តអាគម ឬ សំណាងអ្វីនោះទេ តែភាពល្អវាកើតពី ផ្នត់គំនិត របៀបរស់នៅល្អ ចេះដឹងពីរបៀបបណ្ដុះទ្រព្យពីរឿងតូចតាច ហើយចេះរីករាយ និងមានទំនុកចិត្ត។
ខាងក្រោមនេះ គឺជាអត្តចរិតមនុស្ស ៧ ប្រភេទ ដែលតែងតែបង្កើតឱកាសដើម្បីរកលុយកាក់បានគ្រប់ទីកន្លែងដែលពួកគេទៅ៖
១. មនុស្សដែលមានស្នាមញញឹមស្រស់បំព្រង និងថាមពលវិជ្ជមាន
ពាក្យចាស់ថា "ចិត្តទូលាយនាំមកនូវពរជ័យ ភាពកំណាញ់នាំមកនូវសំណាងអាក្រក់" ហើយសុភាសិតនេះមិនដែលខុសទេ។ មនុស្សប្រភេទនេះ ពួកគេកម្រត្អូញត្អែរ ឬបង្ហាញទឹកមុខក្រៀមក្រំណាស់។ នៅពេលដែលអ្នកសប្បាយចិត្ត អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សបានយ៉ាងងាយស្រួល។ អតិថិជនរីករាយក្នុងការទិញពីអ្នក ហើយឱកាសដើម្បីរកលុយក៏រីកដុះដាលដោយធម្មជាតិដោយមិនចាំបាច់បង្ខំឡើយ។
២.មនុស្សដែលមិនមើលងាយប្រាក់តិចតួច ចេះឲ្យតម្លៃគ្រប់កាក់សេនដែលរកបាន
មនុស្សជាច្រើនតែងតែមានក្ដីស្រមៃចង់មានមុខរបរដែលអាចរកលុយបានរាប់ពាន់ដុល្លារ ដោយមើលរំលងនូវប្រាក់ចំណូលដែលបានមកបន្តិចបន្តួច។ យ៉ាងណាមិញ មនុស្សដែលទាក់ទាញលុយដូចមេដែក គេពិតជាឲ្យតម្លៃខ្លាំង លើរឿងតូចតាច។ ពួកគេយល់ថា សូម្បីតែមួយរៀល ក៏តំណាងឲ្យការខិតខំប្រឹងប្រែង និងញើសឈាមសម្រាប់បង្កើតទ្រព្យដែរ។ នៅពេលដែលអ្នកចេះស្រលាញ់ និងឲ្យតម្លៃលុយ លុយនឹងចង់នៅជាមួយអ្នក និងរីកចម្រើននៅក្នុងហោប៉ៅអ្នកដោយធម្មជាតិ។
៣.មនុស្សដែលមានភាពច្បាស់លាស់ ចេះតាមដានពិភពជុំវិញខ្លួនជានិច្ច
ឱកាសដើម្បីរកលុយ មិនមែនស្ថិតនៅលើក្រដាស ឬក្នុងចានបាយទេ។ តែវាលាក់ខ្លួននៅក្នុងភាពលំបាក ឬក្នុងតម្រូវការតូចតាចរបស់អ្នកនៅជុំវិញខ្លួន។ ដូច្នេះ មនុស្សប្រភេទនេះ តែងតែចេះសម្លឹងមើលមនុស្សជុំវិញខ្លួន ចេះជួយមនុស្សជុំវិញខ្លួន ទៅវិញទៅមក។ តាមរយៈជួយការដោះស្រាយបញ្ហាតូចតាចណាមួយ ក៏ជាឱកាសដើម្បីរកលុយរបស់ពួកគេផងដែរ។
៤. មនុស្សដែលមានផ្នត់គំនិត ចេះអត់ឱន មិនប្រកាន់នឹងរឿងតូចតាច
ការប្រកាន់់ច្រើន ចួនកាលអាចជាឧបសគ្គចំពោះភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ អ្នកដែលពូកែរកលុយច្រើនតែមានចិត្តទូលាយ មានឆន្ទៈក្នុងការធ្វើការលះបង់តិចតួចក្នុងរយៈពេលខ្លី ដើម្បីបណ្តុះទំនាក់ទំនងរយៈពេលវែង។ ទាំងនេះ ជាការវិនិយោគដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន លើការជឿទុកចិត្ត និងការស្រលាញ់ពីអ្នកដទៃ។ នៅពេល មានគម្រោងដ៏ជោគជ័យមួយ ពួកគេនឹងក្លាយជាមនុស្សដំបូង ដែលត្រូវបានគេចងចាំ និងអញ្ជើញឲ្យសហការ។
៥. មនុស្សដែលមិនងាយទន់ជ្រាយ ហើយមិនចេះសម្ដែងជាមនុស្សល្អ
មនុស្សដែលមានទេពកោសល្យក្នុងការទាក់ទាញលុយ មិនដែលអនុញ្ញាតឲ្យភាពអត្មានិយម មកបន្លំភ្នែកអ្នកដទៃ ហើយរារាំងដំណើរខ្លួនឡើយ។ពួកគេមិនខ្វល់ពីការនិយាយដើមពីអ្នកដទៃទេ ពីព្រោះពួកគេដឹងថាតម្លៃពិតនៃលុយ អាចចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ វាសំខាន់ជាងការសរសើរ ឬការរិះគន់ឥតប្រយោជន៍ពីពួកអស់នោះ។
៦. មនុស្សដែលចេះរៀនសូត្រ ហើយចេះ Update ខ្លួនជានិច្ច
ពិភពលោកតែងតែផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវវិធីចាស់ៗដដែលៗក្នុងការធ្វើអ្វីមួយ នោះលំហូរសាច់ប្រាក់របស់អ្នក នឹងរីងស្ងួតក្នុងពេលឆាប់ៗ។ មនុស្សពូកែរកលុយ តែងតែជាមនុស្សដែលចង់ចេះ ចង់ដឹង ចង់ឃើញ និងចង់រៀន។
៧. មនុស្សដែលដឹងពេលត្រូវឈប់ និងមានផែនការ ការពារខ្លួនរឹងមាំ
ការរកលុយគឺពិបាក ប៉ុន្តែការរក្សាវា និងធ្វើឲ្យវារីកចម្រើនគឺពិបាក។ មនុស្សប្រភេទនេះ មិនបណ្ដោយខ្លួនឯងធ្លាក់ចូលទៅក្នុងស្ថានភាពអសកម្មនោះទេ។ ពួកគេខិតខំធ្វើការដើម្បីរកលុយ ប៉ុន្តែក៏មានចិត្តស្ងប់ស្ងាត់ផងដែរ ដោយដឹងថាពេលណាត្រូវឈប់សម្រាក។ ស្ថិរភាព និងភាពរឹងមាំខាងក្នុងនេះ ជាលទ្ធផល បញ្ចេញកម្លាំងមើលមិនឃើញ ដែលទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ កាន់តែច្រើនចូលមកក្នុងជីវិតរបស់ពួកគេ។
យ៉ាងណាមិញ ក្នុងចំណុចនីមួយៗ សុទ្ធតែមានសារៈសំខាន់ ដើម្បីឲ្យយើងមើលហើយគួរយកគំរូតាម។ បើសិនជាមានមនុស្សប្រភេទទាំងនេះនៅក្បែរខ្លួន អ្នកគួរមានមោទនភាព ថែរក្សាពួកគេ និងរៀនតាមពួកគេ នូវចំណុចណាដែលល្អៗ ព្រោះថាមិនត្រូវ ការរកស៊ី ឬការងាររបស់អ្នកដែលកំពុងតែជាប់គាំង អាចល្អប្រសើរឡើងវិញបន្ទាប់ពីអនុវត្តវាហើយ៕


