សោកស្ដាយផង! ប៉ុន្មានខែApple បញ្ចេញiOS 27 តែអ្នកប្រើiPhone ៤ម៉ូដែលនេះ មិនអាចឡើងទៅiOS 27 នឹងគេឡើយ
Toeuy HongAPRIL 20 202611.2 K views

នៅតែខ្ទង់២ខែទៀតប៉ុណ្ណោះពោលគឺនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៦នេះ ក្រុមហ៊ុនApple នឹងប្រកាសពីព្រឹត្តិការណ៍WWDC របស់ខ្លួនហើយជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ iOS 27 ក៏ត្រូវបានគេរំពឹងថានឹងប្រកាសនៅក្នុងថ្ងៃព្រឹត្តិការណ៍WWDC ផងដែរ។

 

ជុំវិញប្រព័ន្ធប្រតិបត្តិការ iOS 27 ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីដែលអាចនឹងត្រូវបានដាក់ដំណើរការជាផ្លូវការនៅអំឡុងខែកញ្ញាឆ្នាំ២០២៦ស្របពេលជាមួយនឹងការបញ្ចេញiPhone ជំនាន់ថ្មី នោះមានម៉ូដែលiPhone មួយចំនួននឹងមិនអាចឡើងទៅiOS 27 បានឡើយ។

 

បើយោងតាមការចុះផ្សាយ9To5Mac បានឲ្យដឹងមានម៉ូដែលទូរស័ព្ទiPhone ចំនួន៤ម៉ូដែល ដែលនឹងមិនអាចឡើងទៅiOS 27 នឹងគេនោះ មានដូចជា iPhone 11, iPhone 11 Pro, iPhone 11 Pro Max និងiPhone SE ជំនាន់ទី២ជាដើម។

 

សម្រាប់iPhone 12 ស៊េរីគឺជាម៉ូដែលiPhone ដែលចាស់ជាងគេដែលអាចឡើងទៅiOS 27។ ចំណែកម៉ូដែលiPhone ក្រោមiPhone 11 ស៊េរីគឺគេលែងនិយាយហើយព្រោះApple ចាត់ទុកជាវត្ថុបុរាណដែលលែងUpdate iOS បានទៀតហើយ។ 

 

ទាក់ទងនឹងទូរស័ព្ទiPhone នេះដែរសម្រាប់បងប្អូនដែលមានតម្រូវការចង់ទិញទូរស័ព្ទiPhone ហាងទូរស័ព្ទ គ្នាយើង VIP មានលក់ទូរស័ព្ទiPhone គ្រប់ម៉ូដែល។ ជាពិសេសមានលក់ទូរស័ព្ទiPhone មួយទឹក Grade A ជាមួយនឹងគុណភាពនិងមានការធានាត្រឹមត្រូវ។ ចង់ទិញទូរស័ព្ទiPhoneនៅហាង គ្នាយើង VIP អាចឆាតទៅផេក គ្នាយើង VIP ឬទាក់ទងតាមលេខទូរស័ព្ទ 081 67 05 05

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia