MSC 2023 ការប្រកួតថ្នាក់អន្តរជាតិដំបូងរបស់ MLBB នៅកម្ពុជាបានបញ្ចប់ដោយជោគជ័យដែលមានការជ្រោមជ្រែងពីភេសជ្ជៈ STING
Srey NuthJUNE 19 2023

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងមួយសប្ដាហ៍មក ក្រុម ONIC ESPORTS ដែលមកពីប្រទេសឥណ្ឌូនេស៊ីបានក្លាយជាជើងឯកនៃការប្រកួត ព្រឹត្តិការណ៍ Mobile legend Southeast Asian Cup 2023 (MSC) ដែលមានប្រាក់រង្វាន់សរុប USD 300.000 (សាមសិបមុឺនដុល្លារអាមេរិក)។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ របស់ Mobile Legends: Bang Bang ដែលប្រព្រឹត្តនៅកម្ពុជាជាលើកដំបូងដែលមានក្រុមចូលរួមប្រកួតមកពីប្រទេសជាច្រើនពីក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍។

Photo 2023 06 19 16 36 29 (2)

ក្រោយពីបានបញ្ចប់ប្រព្រឹត្តិការណ៍ដ៏ធំមួយនេះយើងសង្កេតឃើញសន្ទុះអ្នកគាំទ្រកីឡាអេឡិចត្រូនិចមានការកើនឡើងគួរអោយកត់សម្គាល់។ ក្រុមកម្ពុជា Burn x Flash ដែលមានភេសជ្ជៈស្ទីងជាក្រុមហ៊ុនគាំទ្រក៏បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តដោយទទួលបានលទ្ធផលយ៉ាងល្អជាមួយចំណាត់ថ្នាក់លេខ 4។ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ BURNXFLASH ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរក្នុងការប្រកួតថ្នាក់តំបន់មួយនេះ។

Photo 2023 06 19 16 35 35

នេះជាលើកទី 2 ដែលក្រុមមកពីប្រទេសឥណ្ឌូនេស៊ីក៏ដូចជាក្រុម ONIC ESPORTS បានឈ្នះពានថ្នាក់តំបន់មួយនេះក្រោយពីឈ្នះលើកដំបូងកាលពីឆ្នាំ 2019 ។ ក្រោយពីការប្រកួតទៅកីឡាករដែលជា Grand Final MVP គឺកីឡាករ NICKY “Kiboy” Fernando ដែលបានបង្ហាញចំណាប់អារម្មណ៍ពីកាលដែលរូបគេឈានជើងមកដល់ទឹកដីប្រទេសកម្ពុជាដំបូងជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រនិងការគាំទ្រកំឡុងពេលប្រកួតផ្ទាល់។ រូបគេបានក្លាយជាអ្នកគាំទ្រមួយរូបរបស់ភេសជ្ជះស្ទីងផងដែរក្រោយពីបានភ្លក់រសជាតិភេសជ្ជៈមួយនេះ គេបាននិយាយថាភេសជ្ជៈស្ទីងមានរសជាតិឆ្ងាញ់និងជួយផ្តល់ថាមពលដល់រូបគេទើបគេទទួលបានលទ្ធផលមួយនេះ។ មិនមែនត្រឹមតែ Kiboy ទេដែលជាអ្នកគាំទ្ររបស់ Sting កីឡាករជាច្រើនទៀតក៏បានភ្លក់និងពេញចិត្តទៅលើរសជាតិដ៏ឆ្ងាញ់របស់ Sting ផងដែរ។

ក្រោយភាពជោគជ័យនៃប្រព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះក៏មានម្ចាស់អ្នកឧបត្ថម្ភ គឹក្រុមហ៊ុនភេសជ្ជៈស្ទីងឈានមុខគេ និងតែងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិចកម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈស្ទីងតែងតែជួយទំនុកបម្រុងទៅដល់កីឡាករជាច្រើនដើម្បីបំពេញក្ដីស្រមៃក្នុងការឡើងប្រកួតលើឆាកជាតិ និងអន្តរជាតិ៕

Photo 2023 06 19 16 35 48

Photo 2023 06 19 16 36 04

Photo 2023 06 19 10 36 01

អត្ថបទពាណិជ្ជកម្ម

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia