App ខ្មែរយើងមួយនេះគឺមានឈ្មោះថា TTM Laundry ដែលបង្កើតឡើងមកផ្តល់នូវភាពងាយស្រួលដល់អតិថិជន អាចទទួលបានសេវាបោកគក់បែបប្រណិតនិងទំនើប ធានាគុណភាព មិនខូចក្រណាត់ ហើយពិសេសនោះ មានសេវាដឹកជញ្ជូនភ្លាមៗ គ្រាន់តែចុច Booking តាមអេបប៉ុណ្ណោះ។
ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំលើវិស័យបោកគក់, ក្រុមហ៊ុន TTM Commercial Laundry នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការនូវ App ថ្មីរបស់ខ្លួន ស្របតាមសម័យកាលបច្ចេកវិទ្យា, ក្នុងការផ្តល់នូវសេវាកម្មបោកគក់ និងសម្អាតសម្លៀកបំពាក់ថ្នាក់ព្រីមៀម (Premium) នាំមកនូវស្តង់ដារថ្មីសម្រាប់ការថែទាំសម្លៀកបំពាក់ និងសេវាដឹកជញ្ជូនទូទាំងរាជធានីភ្នំពេញ។

បើយោងតាមលោក ប៊ូ ហ៊ុយ ស្ថាបនិក និងជាអគ្គនាយក្រុមហ៊ុន TTM Commercial Laundry ផ្ទាល់ បានគូសបញ្ជាក់ថា TTM Dry Clean ត្រូវបានរចនាឡើងសម្រាប់អតិថិជនសម័យទំនើប ដែលមានតម្រូវការក្នុងការប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព ដោយរួមបញ្ចូលជំនាញថែទាំសាច់ក្រណាត់ជាក់លាក់ និងសេវាទទួលយក–ដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទដៃដែលងាយស្រួលប្រើ។ សម្លៀកបំពាក់ទាំងអស់ រួមទាំងសាច់ក្រណាត់ទន់ និងងាយខូច ត្រូវបានថែទាំដោយបច្ចេកវិទ្យាទំនើប និងការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹង។ គោលបំណងរបស់យើងគឺធ្វើឱ្យជីវិតអតិថិជនកាន់តែងាយស្រួល ខណៈពេលដែលរក្សាគុណភាពខ្ពស់បំផុត។ គ្រប់ដំណាក់កាល ចាប់ពីការទទួលយករហូតដល់ការដឹកជញ្ជូន ត្រូវបានរចនាឡើងឱ្យមានភាពប្រណិតផងដែរ។

គូសបញ្ជាក់ថា App TTM Laundry មាននៅគ្រប់ទូរស័ព្ទដៃទាំងអស់ ទាំង IOS និង Android។ ជាមួយនឹងការបោកគក់ដោយបច្ចេកវិទ្យាចុងក្រោយរបស់ TTM Laundry App លោកអ្នកអាចពិនិត្យមើលតម្លៃសេវាកម្ម ចុចហៅសេវាកម្មបានភ្លាមៗ។ បន្ថែមពីនេះ ជាមួយនឹងមុខងារតាមដានការបោកគក់បានគ្រប់ជំហាន ដឹកជញ្ជូនដល់ផ្ទះ និងច្បាស់លាស់។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 📞 093 955 002
ទាញយក TTM Laundry App ឥឡូវនេះ ចំណេញ 50% ! ការផ្ដល់ជូនដ៏អស្ចារ្យនេះមានរហូតដល់ចុងខែមករា ឆ្នាំ 2026
Android (Google Play Store):
Customer App: https://play.google.com/store/apps/details?id=com.ttmlaundry.customerapp
iOS (Apple App Store):
Customer App: https://apps.apple.com/us/app/ttm-laundry/id6475002521



