អបអរសាទរ! ក្រោយទទួលបានជោគជ័យសាប៊ូកក់សក់លោកឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកក្រុមហ៊ុន MLABS បន្តចេញ «សាប៊ូដុសខ្លួន» មួយដប ២ម៉ឺនរៀល គុណភាពខ្ពស់ មិនសមតម្លៃ

មិនទាន់ទាំងបាត់កម្ដៅនៃភាពជោគជ័យ និងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីលើផលិតផលសាប៊ូកក់សក់ផង ឥឡូវនេះ លោកឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកក្រុមហ៊ុនសហគ្រាសអឹមឡែបបានធ្វើឱ្យទីផ្សារផលិតផលថែរក្សាសម្រស់អង្រួនជាថ្មីម្ដងទៀត! ដោយបានបញ្ចេញ សាប៊ូដុសខ្លួន "សុខមាល"  គុណភាពខ្ពស់កម្រិតស្តង់ដារ ធ្វើឱ្យសាប៊ូនាំចូលពីបរទេស ជាពិសេសសាប៊ូដុសខ្លួនសៀមស្ទើរតែប្រឈមមុខនឹងការបាត់បង់ទីផ្សារ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ តម្លៃលក់ចេញត្រឹមតែ ២០,០០០ រៀល ប៉ុណ្ណោះក្នុងមួយដប ដែលជាតម្លៃទាបខ្លាំងបើធៀបនឹងគុណភាព, ការវ៉ិចខ្ចប់ដ៏ដូចជាស្តង់ដាផលិតដូចរោងចក្រនៅប្រទេសធំៗលំដាប់អន្តរជាតិ។

 2026 10 20 10.34.44

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនសហគ្រាសអឹមឡែបបានប្រារព្ធពិធីសម្ពោធសាប៊ូដុសខ្លួន «សុខមាល» ជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកសហគ្រាសអឹមឡែប, លោកជំទាវ កេន អច្ជរ៉ា ស្ថាបនិកក្រុមហ៊ុន ម៉ូរៀ ព្រមទាំងបងប្អូន KOLs អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

 2026 10 20 10.34.212026 10 20 10.34.25

យ៉ាងណាមិញគោលបំណងធំនៅពីក្រោយការផលិតនូវសាប៊ូដុសខ្លួននេះគឺលោកឧកញ៉ាមានបេះដូចជាខ្មែរ ចង់ឲ្យខ្មែរខ្លាំងជាពិសេសគឺក្នុងស្ថានភាពសេដ្ឋកិច្ចដ៏ពិបាកនេះអាចជួយឲ្យកូនខ្មែរមានការងារធ្វើ និងអាចឲ្យប្រជាជនខ្មែរទិញផលិតផលល្អ មានគុណភាពខ្ពស់  សុវត្ថិភាពយកទៅប្រើប្រាស់ក្នុងតម្លៃសមរម្យដើម្បីជួយសន្សំសំចៃការចំណាយប្រចាំថ្ងៃ។

2026 10 20 10.34.39

ដោយឡែកបើនិយាយពីផលិតផលនីមួយៗរបស់អឺមឡែបគឺសុតសឹងតែជាផលិតផលត្រូវបានប្រជាជនកម្ពុជាទទួលស្គាល់ថាគុណភាពមិនសមនឹងតម្លៃជាក់ស្តែងសាប៊ូដុសខ្លួន សុខមាល នេះវិញគឺមានតម្លៃលក់លើទីផ្សារត្រឹមតែ ២ម៉ឺនរៀលឬក៏ស្មើរនឹង 5$ ប៉ុន្តែមានរហូតទៅដល់៣ ក្លិន ៣ ពណ៌ រួមមាន៖

  1. ក្លិនសាគូរ៉ាប៉ារីស
  2. ក្លិនក្រូច
  3. ក្លិនប៉ោមខៀវ

2026 10 20 10.34.30

លក្ខណៈពិសេសរបស់សាប៊ូដុសខ្លួនទាំង៣នេះ មានដូចជា៖

  • ចម្រាញ់ចេញពីធម្មជាតិ ស័ក្តិសមសម្រាប់គ្រប់ប្រភេទស្បែក
  • សម្អាតបានជ្រះល្អ និងធ្វើឱ្យស្បែកមានសភាពទន់ល្មើយ ភ្លឺរលោង មានសំណើម
  • ជួយចិញ្ចឹមស្បែកដោយវីតាមីន B5 និង Glycerin ព្រមទាំងមានពពុះច្រើន
  • ចំណុះធំរហូតដល់ ១,០០០ មីលីលីត្រ ក្នុងតម្លៃសមរម្យបំផុតត្រឹមតែ ២០,០០០ រៀល ប៉ុណ្ណោះ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារបានយ៉ាងខ្លាំងក្លា។ 

2026 10 20 10.34.13

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរោងចក្រមានសមត្ថភាពផលិតបានខ្ពស់រហូតដល់ទៅ ៤ម៉ឺនដប ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ដូច្នេះក្នុងនាមយើងជាខ្មែរម្នាក់បើទោះបីយើងមិនមានធនធានបង្កើតក្រុមហ៊ុនតម្លៃរាប់ម៉ឺនដុល្លារសម្រាប់ជួយសេដ្ឋកិច្ចជាតិក៏ដោយប៉ុន្តែយើងអាចជួយសេដ្ឋកិច្ចបានតាមរយ:ការជាវផលិតផលដែលខ្មែរផលិត​ ដើម្បីបង្ហាញថាខ្មែរក៏អាចធ្វើបាន។​ តោះ! ចូលរួមគាំទ្រសហគ្រាសខ្មែរ និងប្រើប្រាស់សាប៊ូដុសខ្លួន "សុខមាល" ដើម្បីមោទនភាពជាតិ និងសេដ្ឋកិច្ចជាតិយើងទាំងអស់គ្នា!» ៕

2026 10 20 10.34.48 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia