អ្នកឧកញ៉ា គួច ម៉េងលី៖ ពលរដ្ឋខ្មែរគួរទិញហ៊ុនMJQE ខណៈអនាគតក្រុមហ៊ុននឹងមានតម្លៃរាប់ពាន់លាន$
Toeuy HongAUGUST 19 20231.8 K views

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនរបស់អ្នកឧកញ៉ា គួច ម៉េងលីបានឡើងផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ជាផ្លូវការកាលពីចុងខែមិថុនាឆ្នាំ២០២៣កន្លងទៅដោយបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈទៅកាន់ប្រជាជនកម្ពុជាដែលចង់ក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។

Meng1

ទាក់ទងនឹងភាគហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង សា​ខា​​សែនសុខ អ្នកឧកញ៉ា គួច ម៉េងលីបានមានប្រសាសន៍ឲ្យដឹងថា” បច្ចុប្បន្នតម្លៃហ៊ុនរបស់ក្រុមហ៊ុនគាត់មានតម្លៃធូថ្លៃ ហើយបងប្អូនបើមានឱកាសគួរវិនិយោគទិញហ៊ុនក្រុមហ៊ុនរបស់គាត់ព្រោះអនាគតក្រុមហ៊ុននេះនឹងមានតម្លៃខ្ទង់ពាន់លានដុល្លារ”។

Meng3

អ្នកឧកញ៉ាបានឲ្យដឹងទៀតថាកាលក្រុមហ៊ុនឡើងផ្សារដំបូង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនត្រឹមតែ២០៨០រៀលប៉ុណ្ណោះក្នុងមួយហ៊ុន ប៉ុន្ដែបច្ចុប្បន្ននេះតម្លៃហ៊ុនរបស់ MJQE បានហក់ឡើងជិត៣ពាន់រៀលក្នុងមួយហ៊ុន។ ដូច្នេះបើអ្នកមានឱកាសគួរតែវិនិយោគទិញព្រោះអនាគតភាគហ៊ុននឹងមានតម្លៃថ្លៃ។

Meng2

ត្រង់នេះ អ្នកឧកញ៉ាបានបង្ហើបថាកាលមុនក្រុមហ៊ុនឡើងផ្សារហ៊ុន តម្លៃក្រុមហ៊ុនត្រឹមតែ១៦៥លានដុល្លារ តែមកដល់បច្ចុប្បន្នតម្លៃក្រុមហ៊ុនឡើងដល់១៧៦លានដុល្លារពោលគឺត្រឹមតែរយៈពេលខ្លីក្រោយឡើងផ្សារហ៊ុនតម្លៃក្រុមហ៊ុនឡើងដល់ជាង១០លានដុល្លារឯនោះ។

 

អ្នកឧកញ៉ាក៏បានបន្ថែមទៀតថាបច្ចុប្បន្នក្រុមហ៊ុនបង្កើតសាលាបានចំនួន១៨សាខាប៉ុន្ដែគោលដៅរបស់ក្រុមហ៊ុនគឺពង្រីកសាខាឲ្យបានគុណនឹង១០ពោលគឺពង្រីកឲ្យបាន១៨០សាខា។ ដូច្នេះបងប្អូនអាចពិចារណាបានថាក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ។

 

អ្នកឧកញ៉ា ហ៊ានអះអាងថាក្រុមហ៊ុនរបស់ខ្លួននឹងក្លាយជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារដោយសារក្រុមហ៊ុនមានគម្រោងជាច្រើនដែលត្រូវធ្វើនិងពង្រីកជាបន្តបន្ទាប់។ ជាពិសេសក្រុមហ៊ុននេះសម្បូរទៅដោយធនធានមនុស្សដែលជាយុវបញ្ញាវ័ន្តវ័យក្មេងដែលជាកម្លាំងនិងធនធានសំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

Meng4

 អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមគម្រោងពង្រីកសាខាចំនួន១៨០សាខានេះមិនមែនសម្រាប់តែសាលាចំណេះដឹងទូទៅនិងសាលាភាសានោះទេ តែក្រុមហ៊ុននឹងពង្រីកសាលាផ្សេងៗទៀតជាច្រើនដូចជា សាកលវិទ្យាល័យ សាលាពេទ្យ សាលាជំនួយការពេទ្យ សាលាបច្ចេកវិទ្យា សាលាសម្រាប់ជនពិការ ដែលសាលាទាំងនេះនៅកម្ពុជាមិនទាន់មានអ្នកធ្វើពិតប្រាកដនៅឡើយ ដូច្នេះក្រុមហ៊ុនបង្កើតសាលាទាំងនេះនាពេលអនាគត។

 

Meng5 គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នពលរដ្ឋខ្មែរទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនរបស់អ្នកឧកញ៉ា គួច ម៉េងលី ដោយបងប្អូនអាចវិនិយោគទិញហ៊ុនក្រុមហ៊ុននៅលើផ្សារហ៊ុនកម្ពុជាបាន។

 

យ៉ាងណាមិញផ្សារហ៊ុនរឿងជារឿងថ្មី បងប្អូនមិនទាន់ដឹងថាតើវិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ទិញហ៊ុនលើផ្សារហ៊ុនគេទិញដូចម្ដេច ដូច្នេះចង់ចេះទិញហ៊ុនក្រុមហ៊ុន អ្នកឧកញ៉ា គួច ម៉េងលី អាចតាមដានផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia