ទិញអត់? ហ៊ុនគួច ម៉េងលីនិងហ៊ុន Cellcard នឹងឡើងផ្សារហ៊ុនចុងខែនេះ តម្លៃហ៊ុនខ្ទង់២ពាន់រៀល
Toeuy HongJUNE 11 20234.1 K views

នៅចុងខែមិថុនានេះនឹងមានក្រុមហ៊ុន២ឡើងផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ដោយក្នុងនោះមានក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនិងក្រុមហ៊ុនCellcard។ ដូច្នេះបងប្អូនពលរដ្ឋខ្មែរទូទៅអាចវិនិយោគទិញហ៊ុនក្រុមហ៊ុនទាំង២នេះនៅលើផ្សារហ៊ុន ដោយតម្លៃភាគហ៊ុនក្រុមហ៊ុនទាំង២មានតម្លៃខ្ទង់២ពាន់រៀលប៉ុណ្ណោះ។

សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារហ៊ុនជាផ្លូវការនៅថ្ងៃទី២៨ខែមិថុនានេះ ចំណែកក្រុមហ៊ុនCellcard នឹងឡើងផ្សារហ៊ុនជាផ្លូវការនៅថ្ងៃទី២៧ខែមិថុនានេះផងដែរ។

 ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ពលរដ្ឋខ្មែរយើងភាគច្រើន ដូច្នេះបើប្អូនចង់សិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុននិងអាចទិញភាគហ៊ុនក្រុមទាំង២ដូចបានរៀបរាប់ខាងលើសូមអនុវត្តតាមជំហានដូចខាងក្រោមនេះ។

. សិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគលើផ្សារហ៊ុន

ផ្សារភាគហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះបងប្អូនត្រូវសិក្សាស្វែងយល់ជាមុនសិន ព្រោះការទិញហ៊ុនមិនមែនស្រួលដូចការទិញនំញ៉ាំឡើយ។ បើមិនបានសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគហ៊ុន មិនចេះប្រើកញ្ចប់លុយវិនិយោគទេនោះ បងប្អូនអាចនឹងខកបំណងនិងហានិភ័យពេលដាក់លុយវិនិយោគ។ គ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះគួរសិក្សាស្វែងយល់ដើម្បីកាត់បន្ថយហានិភ័យ។ ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគភាគហ៊ុនបងប្អូនអាចចុចនៅទីនេះដើម្បីសិក្សាស្វែងយល់

២. បើកគណនីជួញដូរ

ដើម្បីបើកគណនីជួញដូរបានអ្នកត្រូវទៅរកក្រុមហ៊ុនមូលបត្រ( Broker)។ បងប្អូនអាចចុចនៅទីនេះ ដើម្បីជ្រើសរើសក្រុមហ៊ុនមូលបត្រដែលអ្នកពេញចិត្តហើយទាក់ទងទៅពួកគាត់ដើម្បីសួរនាំពីរបៀបបើកគណនីជួញដូរភាគហ៊ុន។

វិធីមួយទៀត បងប្អូនដែលនៅតាមបណ្ដាខេត្តអាចធ្វើដំណើរទៅកាន់សាខាធនាគារណាមួយក្នុងចំណោមសាខាធនាគារ៣មានដូចជា ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគា អ អេច ប៊ី ដោយភ្ជាប់ទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើម រូបថត៤គុណ៦មួយសន្លឹកហើយប្រាប់បុគ្គលិកធនាគារថាចង់បើកគណនីជួញដូរភាគហ៊ុន។ សូមមើលរូបភាពខាងក្រោមនេះ។

Brok

៣. ទិញតាមទូរស័ព្ទដៃក្នុងApp CSX Trade

បន្ទាប់ពីបើកគណនីជួញដូររួច ហើយទទួលបានលេខអត្តសញ្ញាណវិនិយោគិន( Investor ID) អ្នកត្រូវស្នើដំណើរការគណនីCSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃ។ បងប្អូនអាចចុចទីនេះ ដើម្បីស្នើដំណើរការគណនីMTS លើApp CSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃបាន។

 គួរបញ្ជាក់ផងដែរថាជំហានទាំង៣ដែលបានរៀបរាប់ខាងលើ បងប្អូនត្រូវដាក់ចិត្តអនុវត្តធ្វើវាបើចង់ចេះវិនិយោគលើផ្សារហ៊ុននិងអាចទិញភាគហ៊ុនក្រុមហ៊ុនដែលបានរៀបរាប់ខាងលើ។

 សម្រាប់បងប្អូនដែលមិនទាន់យល់ពីការវិនិយោគលើភាគហ៊ុន អាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong។ 

ហើយចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគហ៊ុនអាចចូលរួមវគ្គរៀនវិនិយោគហ៊ុនផ្ទាល់នៅថ្ងៃទី១៧ខែមិថុនានេះ នៅ Park Café ទល់មុខស្ថានទូតចិន ដែលធ្វើបទបង្ហាញដោយលោក ទឿយ ហុង ម្ចាស់ស្នាដៃសៀវភៅលុយពិតនិងជាគ្រូបង្គោលប្រឹក្សាភាគហ៊ុន។ ចាប់អារម្មណ៍ចង់ចូលរួមអាចទាក់ទងតាមតេឡេក្រាម https://t.me/ChamnanBC ( 081 688228)៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia