នៅខ្មែរក៏មាន! មកដឹងក្បួនធ្វើទីផ្សាររបស់យីហោការ៉េមល្បីចិន ឈរជើងជិត៣០ឆ្នាំ មានជាង២ម៉ឺនសាខា
Srey NuthJANUARY 16 2024191 views

ការ៉េម Mixue គឺជាម៉ាកយីហោការ៉េមរបស់ចិន ដែលបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចុប្បន្នយីហោមួយបានសាខារហូតដល់ទៅជាង២ម៉ឺនសាខាឯណ្ណោះជុំវិញពិភពលោក។ ម៉ាកយីហោនេះត្រូវបានគេស្គាល់ដោយសារតម្លៃសមរម្យ និងរសជាតិការ៉េម ភេសជ្ជៈជាច្រើនប្រភេទ ។

 

១. Social media marketing 

 

ការប្រើប្រាស់បណ្ដាញសង្គមដើមធ្វើទីផ្សារគឺជារឿងសំខាន់ណស់ នៅក្នុងអាជីវកម្មគ្រប់ប្រភេទ។ Mixue បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok, Instagram និង Facebook ដើម្បីចែករំលែករូបថត និងវីដេអូនៃផលិតផលរបស់ខ្លួន។

 

២. Influencer Marketing

 

ការប្រើប្រាស់អ្នកមានឥទ្ធិពលមកធ្វើទីផ្សារក៏ជារឿងដែលម្ចាស់អាជីវកម្មទាំងអស់មិនគួររំលងនោះទេ ព្រោះវាផ្នែកដែលអាចធ្វើឲ្យគេស្គាល់ហាងរបស់អ្នកកាន់តែច្បាស់។ ជាក់ស្ដែង Mixue វិញបានចាប់ដៃគូជាមួយអ្នកដែលមានឥទ្ធិពល ល្បីលើវិស័យអាហារ ដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងផលិតផលរបស់ខ្លួនទៅកាន់តែដើរ។

 

៣. sale marketing 

 

Mixue អាចបង្កើនការលក់ដោយប្រើជា poster ក្នុងការផ្សព្វផ្សាយ ដាក់តាំងនៅមុខហាង ការបង្ហាញម៉ឺនុយ ដើម្បីផ្សព្វផ្សាយផលិតផល និងការផ្តល់ជូនពិសេស។

 

៤. Public relations 

 

Mixue​ អាចចេញបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីផ្សេងៗដើម្បីបង្កើនឲ្យអតិថិជនស្គាល់កាន់តែច្រើន។

៥. Loyalty programs 

 

ការរក្សាអតិថិជនចាស់ Mixue អាចផ្តល់ជូននូវកម្មវិធី ឬផ្តល់ជារង្វាន់ផ្សេងៗ ដល់អតិថិជនសម្រាប់ការគាំទ្រអាជីវកម្មរបស់ពួកគេរហូតមក៕

 

Photo 2024 01 16 10 40 04

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia