បវរកញ្ញាខ្មែរទី២ ឡើងដល់ Top10 ក្នុងកម្មវិធី MGI មានប្រវត្តិនិងចំណុចពិសេសទាំងនេះ
Kan DaraOCTOBER 25 20221.7 K views

នៅយប់ថ្ងៃទី២៥ ខែតុលា ​ឆ្នាំ២០២២​នេះ កញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា បានឈ្នះជ័យលាភីលំដាប់ Top10 នៅក្នុងកម្មវិធី Miss Grand International ដែលជាស្រីទី២ បំបែកប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានជ័យលាភីលំដាប់ទាំង១០ក្នុងការប្រកួតកញ្ញាឯកនៅលើឆាកអន្តរជាតិ។ តើជ័យលាភីរូបនេះមានប្រវត្តិ និងចំណុចពិសេសអ្វីខ្លះ?

កញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី មានអាយុ២៣ឆ្នាំ កម្ពស់១៧៧សង់ទីម៉ែត្រ មានស្រុកកំណើតនៅខេត្តព្រះសីហនុ បានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ ហើយសព្វថ្ងៃកញ្ញាក៏ជាតារាសម្ដែងនិងបង្ហាញម៉ូដផងដែរ។ ត្បិតមានវ័យក្មេងមែនពិត តែបើក្រឡេកមកមើលជីវិតលើវិថីសិល្បៈរបស់យុវតីរូបនេះវិញ កញ្ញាបានឆ្លងកាត់បទពិសោធន៍មិនធម្មតា ព្រមទាំងឈរលើលំដាប់កំពូលៗក្នុងកម្មវិធីជាច្រើនដូចជា៖ Miss World Cambodia Top2 និង Miss Intercontiental 2021 ផងដែរ។

គួរជម្រាបផងដែរថាក្នុងនាមជាអ្នកតំណាងប្រទេសក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2022 កញ្ញា ពេជ្រ​វត្តី សារ៉ាវឌ្ឍី មានគោលបំណងអាចជួយលុបបំបាត់និងបញ្ឍប់រាល់អំពើហិង្សាទៅលើស្រ្តីនិងកុមារ តាមរយៈសំឡេងរបស់នាង ព្រមជាមួយគោលដៅនិងក្តីសុបិនក្លាយជាម្ចាស់ជ័យលាភីកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ៕

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022​

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia