ជាបវរកញ្ញាកម្ពុជាដំបូងគេ ដែលបានចូលរួមក្នុងការប្រកួត “Miss Universe" កញ្ញា ប៊ី សុធារី ជាស្រ្តីខ្មែរដែលបានកើតក្នុងឆ្នាំ១៩៩៨ និងបានធំដឹងក្តីឡើងជាមួយនឹងការស្រឡាញ់វិស័យបង្ហាញនិងដើរម៉ូត តាំងពីអាយុ១៤ឆ្នាំ។
គេហទំព័ររបស់ Miss Charm បានបញ្ជាក់ថា កញ្ញា ប៊ី សុធារី គឺជាបេក្ខភាពដែលមានបទពិសោធន៍ការងារច្រើនបំផុត ក្នុងការប្រកួតប្រជែងលើវិស័យសម្រស់។ ក្នុងនោះ កញ្ញា សុធារី គឺជាជ័យលាភីលេខ២ក្នុងកម្មវិធី Super Model International ២០១៥ ហើយក៏ជាបេក្ខនារីនៅ Miss South East Asia ២០១៤ ។
បវរកញ្ញារាងខ្ពស់ស្រឡះ១.៧៦រូបនេះក៏បានឈ្នះពានរង្វាន់ពិសេសពី Miss Elegance and Best Evening Gown នៅ Miss South East Asia ក្នុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៦ នាងបានជាប់ជាបវរកញ្ញា តំណាងប្រទេសកម្ពុជាសម្រាប់ទៅប្រកួត Miss Universe ២០១៧។
ខណៈពេលនោះនាងគឺជាជនជាតិខ្មែរដំបូងគេហើយ ដែលបានចូលរួមក្នុងការប្រលងបវរកញ្ញាចក្រវាល។ កាលពីឆ្នាំ២០២៣ កញ្ញាក៏បានតំណាងប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Charm International ផងដែរ។
ចំពោះគោលបំណងនិងផែនការរបស់សុធារី កញ្ញាចង់ក្លាយជាគំរូល្អសម្រាប់យុវជន និងនាំប្រទេសកម្ពុជាឱ្យមានការទទួលស្គាល់ខ្លាំង នៅលើឆាកសកលលោក។
យ៉ាងណាមិញក្រៅពីការងារបង្ហាញម៉ូត នាងក៏ជាបុគ្គលដែលមានសមត្ថភាពអាចលេងបាល់ទះបានផងដែរ។ នៅក្នុងសហគមន៍ នាងបានក្នុងគម្រោង សប្បុរសធម៌ជាច្រើន។ នៅពេលទំនេរ សុធារីចូលចិត្តចូលចិត្តស្តាប់តន្ត្រី និងការអាន។
គួរជម្រាបផងដែរថាកម្មវិធីប្រឡងបវរកញ្ញា ចក្រវាលឬ “Miss Universe” គឺជាកម្មវិធីប្រកួតសម្រស់ លំដាប់អន្តរជាតិដ៏ធំទី២ បង្កើតឡើងក្នុងឆ្នាំ ១៩៥២ ជាកម្មវិធីមានទីស្នាក់ការនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដែលមានលក្ខណៈស្តង់ដារខ្ពស់និងមានការទទួលស្គាល់ពីស្ថាប័នធំៗជាច្រើន ដូចជាអង្គការសហប្រជាជាតិជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង


