គ្លីនិកខ្មែរកាន់តែឈានមុខ និងលេចធ្លោក្នុងឆាកអន្តរជាតិ!
Soeun LinaOCTOBER 13 2025

គ្លីនិកខ្មែរកាន់តែឈានមុខ និងលេចធ្លោក្នុងឆាកអន្តរជាតិ! សូមអបអរសាទរដល់គ្លីនិកមៀរ៉ា-Mira Clinic ជាគ្លីនិកវះកាត់កែសម្ផស្សប្រចាំប្រទេសកម្ពុជា ដែលទទួលបាន ពានរង្វាន់វះកាត់ដើមទ្រូងប្រចាំឆ្នាំ (Breast Augmentation of the Year និង ពានរង្វាន់បូមខ្លាញ់ប្រចាំឆ្នាំ (Liposuction of the Year) ពីស្ថាប័ណ្ណសុខភាពពិភពលោកអាស៊ីបាស៊ីហ្វិក ក្នុងកម្មវិធី 𝐆𝐥𝐨𝐛𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜𝐬 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐒𝐮𝐦𝐦𝐢𝐭, 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 & 𝐀𝐰𝐚𝐫𝐝𝐬 𝟐𝟎𝟐𝟓

Mira 1

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បានប្រារព្ធធ្វើនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ ពានរង្វាន់ 𝐆𝐥𝐨𝐛𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜𝐬 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐀𝐰𝐚𝐫𝐝𝐬 𝟐𝟎𝟐𝟓 នេះផ្ដោតសំខាន់លើអ្នកដឹកនាំអាស៊ីផ្នែកសោភ័ណភាព និងសុខុមាលភាពឆ្នើមប្រចាំឆ្នាំ ដែលមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតតំណាងឱ្យគ្លីនិកជាច្រើន មកពីប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាយើងផងដែរ។ 

សម្មទ្ធិផលមួយនេះ សបញ្ជាក់ឱ្យឃើញថាគ្លីនិកមៀរ៉ា ជាគ្លីនិកកែសម្ផស្សឈានមុននិងលេចធ្លោខ្លាំងមួយប្រចាំប្រទេសកម្ពុជា ក៏ដូចជាបោះជំហានកាន់តែមានកិត្យានុភាពក្នុងផ្នែកសោភ័ណសល្យសាស្ត្រជាអន្តរជាតិផងដែរ។

Mira 4

 

Mira 5

លោកវេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ជាវេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ជស្សប្រចាំការនៅគ្លីនិកមៀរ៉ា បានមានប្រសាសន៍ថា នេះជាកិត្តិយសខ្លាំងនិងជាសម្មតិផលធំមួយ មិនមែនសម្រាប់តែគ្លីនិកមៀរ៉ាប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញថាក្រុមវេជ្ជបណ្ឌិត ក្រុមការងាររបស់ពួកយើងទាំងអស់ បានផ្ដោតសំខាន់យ៉ាងខ្លាំង ក្នុងការផ្ដល់ជូនសេវាកម្មវះកាត់កែសម្ផស្ស ប្រកបដោយទំនុកចិត្ត ប្រណិតភាព និងទំនួលខុសត្រូវ ជូនដល់អ្នកជំងឺ ក៏ដូចជាអតិថិជនទាំងជាតិ និងអតិថិជនអន្តរជាតិ ដែលគាំទ្រគ្លីនិកមៀរ៉ាកន្លងមកផងដែរ។

លើសពីនោះគ្លីនិកមៀរ៉ា នឹងប្តេជ្ញាចិត្តបន្តនាំយកនូវ បច្ចេកទេសថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាកាន់ផ្នែកវេជ្ជសាស្ត្រតែទំនើបៗ បន្ថែមឥតឈប់ឈរ ដើម្បីផ្ដល់ជូនសេវាកម្មវះកាត់កែសម្ជស្ស ដល់អតិថិជននូវភាពស្រស់ស្អាត ដោះស្រាយដ៌មានប្រសិទ្ធភាព និងសុវត្ថិភាព។

សូមជម្រាបដែរថា គ្លីនិកមៀរ៉ា ដែលមានទីតាំងនៅ កបែរផ្សារទំនើបអ៊ីអនម៉លសែនសុខ សម្រាប់ការប្រឹក្សា និងព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 015 29 29 27 / 085 29 29 27៕

Facebook page: https://www.facebook.com/ClinicMIRA

Mira 2

 

Mira 7

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia