កាលពីថ្ងៃទី៤ ខែមេសាម្សិលមិញនេះ ក្រសួងសាធារណការនិងដឹកជញ្ចូន បានចេញសេចក្តីប្រកាសបើកការប្រឡងប្រជែងជ្រើសរើស សិស្សនិស្សិត-មន្រ្តីរាជការឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌរដ្ឋ សម្រាប់អង្គភាពទូទាំងប្រទេស រហូតដល់ទៅ៩៩កន្លែង លើ២៧ជំនាញ ដែលក្នុងនោះរួមមាន៖
១, អង្គភាពជ្រើសរើសក្របខ័ណ្ឌរួមមានដូចខាងក្រោម៖
១. អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ៖ ចំនួន ០៦ កន្លែង
២. អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ ៖ ចំនួន ០៣ កន្លែង
៣. អគ្គនាយកដ្ឋានបច្ចេកទេស ៖ ចំនួន ០៦ កន្លែង
៤. អគ្គនាយកដា្ឋនសាធារណការ ៖ ចំនួន ០៦ កន្លែង
៥. អគ្គនាយកដ្ឋានប្រព័ន្ធទឹកកខ្វក់ ៖ ០៤ កន្លែង
៦. អគ្គនាយកដ្ឋានភស្ដុភារកម្ម៖ ចំនួន ០៤ កន្លែង
៧. អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ៖ ចំនួន ៥០ កន្លែង
៨. វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ៖ ចំនួន ១០ កន្លែង
៩. នាយកដ្ឋានផ្លូវដែក ៖ ចំនួន០២ កន្លែង
២, សម្រាប់មុខជំនាញទាំង២៧ ដែលជ្រើសរើសរួមមានដូចខាងក្រោម៖
៣, សម្រាប់លក្ខខណ្ខនៃការជ្រើសរើស បេក្ខជន- បេក្ខនារី រួមមានដូចខាងក្រោម៖៖
៤, បេក្ខជន-បេក្ខនារី ភ្ជាប់មកនូវលិខិតរួមមានដូចខាងក្រោម៖
សូមបញ្ជាក់ផងដែរថាសម្រាប់កាលបរិច្ឆេទប្រឡងគឺនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែកសម្រាប់មណ្ឌលប្រឡងក្រសួងសាធារណការនឹងធ្វើការជូនដំណឹងនៅពេលក្រោយ៕
អត្ថបទដោយ៖ ពីង ជូអេង