ដូរស្តង់ដារកម្ពស់! ក្រសួងមហាផ្ទៃប្រកា.ស ប្តូរកម្រិតកម្ពស់ថ្មី សម្រាប់បេក្ខជន ប្រឡងនគរបាលជាតិ
Ping Chou EngJULY 18 20242.8 K views

តាមប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៥តទៅ ក្រសួងមហាផ្ទៃនឹងកំណត់ជាថ្មីនូវកម្រិតកម្ពស់បេក្ខជន ដែលមានបំណងប្រឡងយកក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ទាំងពីរភេទ នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃនិងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ នឹងត្រូវផ្លាស់ប្តូរស្តង់ដារកម្ពស់ ដោយក្នុងនោះ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ ចំណែកបេក្ខជន ជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រឡើងទៅ

ទន្ទឹមនឹងការកំណត់កម្រិតស្តង់ដារកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទនេះដែរ ក្រសួងមហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ។

ក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ និងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋាន មានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថាចំពោះស្តង់ដារកម្ពស់ខណៈពេលបច្ចុប្បន្ន របស់​​បេក្ខជនដែលតម្រូវសម្រាប់ប្រឡងចូលក្របខ័ណ្ឌក្រសួងមហាផ្ទៃនេះ គឺបេក្ខជនជាបុរសតម្រូវឱ្យមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ ចំណែកបេក្ខជនជានារី តម្រូវឱ្យមានកម្ពស់ចាប់ពី ១.៦០ម៉ែត្រឡើងទៅ៕

 

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia