ដំណឹង! ក្រសួងមហាផ្ទៃប្រកាស បើកការប្រឡងជ្រើសរើ.ស មន្រ្តីនគរបាលក្របខ័ណ្ឌ ជាច្រើ.ននាក់
Ping Chou EngJULY 8 20242.7 K views

ក្រសួងមហាផ្ទៃសម្រេច បើកឱ្យមានការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដល់សិស្ស-និស្សិតទាំងពីរភេទ។ នេះបើតាមការជូនដំណឹងពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ។ 

១.លក្ខខណ្ឌនៃការជ្រើសរើសប្រឡងមន្រ្តីនគរបាលជាតិកម្ពុជាឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន មានដូចជា៖

-បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងក្រុងរុនតាឯកតេជោសែន ស្រុកស្វាយលើ ស្រុកសូទ្រនិគម ជោសែន និងស្រុកជាប់ព្រំប្រទល់ ( ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង) និងបេក្ខជន-បេក្ខនារី ដែលបាន សង្កាត់ស្លក្រាម និងសង្កាត់នគរធំ ក្នុងក្រុងសៀមរាប ផ្លាស់ប្តូរទីលំនៅពីសង្កាត់គោកចក សង្កាត់ស្លក្រាម ទៅរស់នៅអចិន្ត្រៃយ៍នៅ ក្រុងរុនតាឯកតេជោសែន។

-បេក្ខជនត្រូវមានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង និងនារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់។

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬមានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង និងមានអាយុពី១៨ឆ្នាំដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡងចូលប្រឡង ឬមានអាយុយ៉ាងច្រើនត្រឹម៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

២.សម្រាប់កាលបរិច្ឆេទ ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យ៖

 - ការផ្តល់ពាក្យនិងទទួលពាក្យ : ចាប់ផ្តើមថ្ងៃ៨ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងផ្តល់ជូនពាក្យដោយ ឥតគិតថ្លៃ។

៣. សម្រាប់កាលបរិច្ឆេទនិងមណ្ឌលប្រឡង៖ ជូនដំណឹងនៅពេលក្រោយ។

អាស្រ័យហេតុនេះ សូមសិស្ស-និស្សិត និងសាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន៕

449990463 1025472272301662 4803241153182499271 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia