ស្អាតខ្លាំង! តោះមកស្គាល់រចនាបទបុរាណពិសេសៗ ដែលយកមកសាងសង់អគារដ៏ធំស្កឹមស្កៃក្រសួងមហាផ្ទៃ
Srey NuthOCTOBER 30 2023164 views

ឈរនៅលើមហាវិថីធំចំកណ្ដាលរាជធានីភ្នំពេញ  បច្ចុប្បន្នអគាររដ្ឋាភិបាល បានក្លាយជាទីចាប់អារម្មណ៍ដល់មនុស្សគ្រប់ជំនាន់ ក៏ព្រោះតែរចនាបទបែបខ្មែរបុរាណ ដោយស្ថាបត្យកម្ម គឺត្រូវបានយកចិត្តទុកដាក់ជាទីបំផុត ដើម្បីឱ្យក្លាយជាមរតកដ៏មានតម្លៃឈររឹងមាំដល់មនុស្សជំនាន់ក្រោយ។

 

Moi

 

ជាក់ស្ដែងអគារក្រសួងមហាផ្ទៃទើបតែដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។​ ស្ថិតនៅលើទីតាំងចាស់ ​តាម​បណ្ដោយ​មហាវិថី ព្រះនរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ អគារនេះចំណាយទឹកប្រាក់អស់ប្រមាណ ៦០ លានដុល្លារ  ​និង ទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

 

បើក្រឡេកមកមើលរបនាបទដ៏ធំស្គឹមស្គៃរបស់អគារមួយនេះវិញ ត្រូវបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីសមស្របទៅតាមរចនាបទបែបបុរាណ នៅលើផ្ទៃដីសរុបទំហំ ៥,៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មាន៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។

 

សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូមហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣,៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។

 

អគារថ្មីនេះ គឺមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារនៅកណ្តាល និងមានរចនាប័ទក្បាច់ចំនួន៣គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មី ជាប្រភេទស្ថាបត្យកម្ម ក្លាសិក (សម័យទំនើបកម្ម) រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន៥ (ដែលតំណាងឲ្យប្រជាជនខ្មែរដែលកាន់សាសនាព្រះពុទ្ធ) ហើយយកលំនាំតាមប្រាសាទអង្គវត្តកំពូល៥ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕​ 

 

368377468 264434306389078 2663500270756359545 N 1

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia